ដោយវេទិកាត្រូវបានរៀបចំដ៏ស្រស់ស្អាតនិងពោរពេញលក្ខណៈសិល្បដូចជា វាលស្មៅត្រែងដ៏ធំល្វឹងល្វើយ គំរូរចនាម៉ូដចំនួន ១០០០ ម៉ូដរបស់អ្នករចនាម៉ូដចំនួន ១៤ នាក់ ត្រូវបានបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវនិងរដូវរងារ ឆ្នាំ២០១៧ និងត្រូវបានញេញនិយមក្នុងចលនាទេសចរណ៍និងសកម្មភាពប្រចាំថ្ងៃ។
បណ្តាសំលៀកបំពាក់បានបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ-រដូវរងារ ឆ្នាំ២០១៧ ផ្តោតទៅលើរចនាបទសាមញ្ញ រួមផ្សំនឹងគ្រឿងបន្ទាប់បន្សំ ដែលបង្កើតអារម្មណ៍សុខស្រួលសំរាប់អ្នកពាក់។ ក្នុងនោះ យើងត្រូវនិយាយអំពីកម្រងគំរូម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ ញីហ័ង (Nhi Hoang)។ ដោយការស្រឡាញ់នឹងរចនាបទ minimal អ្នករចនាម៉ូដ ញីហ័ង (Nhi Hoang) បានប្រើប្រាស់ក្រណាត់ lace ពណ៌ស ដើម្បីបង្កើតភាពស្រស់ស្អាតសំរាប់យុវតីវ័យក្មែងនិងសកម្ម។