ព្រឹត្តិការណ៍ ម៉ោងផែនដី មានគោលបំណងឆ្លើយតបនិងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដើម្បីធ្វើ សកម្មភាពរួមគ្នា ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
សកម្មភាពបិទភ្លើងដើម្បីឆ្លើយតបទៅនឹងម៉ោងផែនដី ២០២៥ នៅទីក្រុងហាណូយ (រូបថត៖ Long Nguyen/qdnd.vn)
យោងតាមព័ត៌មានពីក្រុមហ៊ុនប្រតិបត្តិការប្រព័ន្ធអគ្គិសនី
និងទីផ្សារ (NSMO) បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង
សម្រាប់ព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ ២០២៥ (ចាប់ពីម៉ោង ៨និង៣០នាទី យប់ ដល់ម៉ោង
៩និង ៣០នាទី យប់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥)
ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបានចំនួន ៤៤៨.០០០គីឡូវ៉ាត់។ ព្រឹត្តិការណ៍
ម៉ោងផែនដី
មានគោលបំណងឆ្លើយតបនិងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម
ដើម្បីធ្វើសកម្មភាពរួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
ឆ្នាំមុននេះ
ឆ្លើយតបទៅនឹងយុទ្ធនាការណ៍ម៉ោងផែនដី បន្ទាប់ពីបិទភ្លើង ១ ម៉ោង
ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ៤២៨.០០០គីឡូវ៉ាត់។
យោងតាមការវាយតម្លៃរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម
វិស័យថាមពលបច្ចុប្បន្នបានរួមចំណែកប្រហែល ៧០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុប។
នៅក្រោមសេណារីយ៉ូអភិវឌ្ឍន៍ធម្មតា សមាមាត្រនេះអាចឈានដល់ ៨០% នៅឆ្នាំ ២០៣០។
ប្រសិនបើតំបន់ អាជីវកម្ម
និងប្រជាជនមិនចាត់វិធានការយ៉ាងខ្លាំងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
វៀតណាមប្រហែលជាពិបាកក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ
២០៥០ ដូចដែលបានប្តេជ្ញាមុននេះឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម