• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍អចិន្ត្រៃយ៍លោក Le Hai Binh ថ្លែងក្នុងសន្និសីទកាសែត (រូបថត៖ VOV2)

អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Le Hai Binh បានសង្កត់ធ្ងន់ថា ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ គឺជាទំព័រដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្តេជ្ញាបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់អ្នកសារព័ត៌មាន ទាំងជាតិនិងអន្តរជាតិ បំពេញការងារនិងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធ ភាព  ជាក់ស្តែង រួមចំណែកផ្សព្វផ្សាយនូវបរិយាកាសវីរភាព និងគួរជាទីមោទនៈនៃព្រឹត្តិការណ៍ដ៏ឧត្តុងឧត្តមនេះ។

ចំណែកឯក្រសួងការបរទេស អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានគណៈប្រតិភូបរទេសជាង២០ក្រុមបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកម្រិតជាច្រើន។ ចំណុចពិសេសក្នុងកម្មវិធីដង្ហែរក្បួនឆ្នាំនេះ គឺការបង្ហាញខ្លួនជាលើកដំបូងនៃក្បួនដង្ហែរបស់ជនជាតិវៀតណាមនៅបរទេស។ តាមនោះ គណៈប្រតិភូវៀតណាមនៅឯបរទេសប្រមាណ ១២០ នាក់មកពី ២៥ ប្រទេស និងដែនដីនឹងចូលរួមនៅក្នុងក្បួនដង្ហែនេះ។

ទាក់ទិននឹងសកម្មភាពរំលឹកខួបនេះ លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍ថ្នាក់ជាតិនឹងប្រារព្ធឡើងទៅនៅម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា នៅផ្លូវ Le Duan ខណ្ឌ១ និងផ្លូវ មួយចំនួននៃទីក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top