• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពតបស្នងសងគុណជាច្រើនក្នុងឱកាសទិវាយុទ្ធជនពិការយុទ្ធជនពលី

រំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ទី ២៧ កក្កដា (១៩៤៧-២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ca Mau បានរៀបចំគណៈប្រតិភូជាច្រើនក្រុម ទៅសាក់សួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់វីរៈអ្នកម្តាយវៀតណាម គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈនៅស្រុកជាប់មាត់សមុទ្រនៃខេត្ត Ca Mau សំដៅតបស្នងសងគុណចំពោះការលះបង់របស់វីរបុរស យុទ្ធជនពិការ និងយុទ្ធជនពលីក្នុងការតស៊ូរំដោះជាតិ។
សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ រូបថត៖ TTXVN

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនក្នុងខេត្តក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ យុទ្ធជនពិការ និងយុទ្ធជនជំងឺក្នុងតំបន់; រៀបចំការអុជធូប និងថ្វាយផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតាមបណ្តាឃុំនិងទីរួមខេត្តក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ca Mau

នាយប់ថ្ងៃទី ២៥ ខែកក្កដា សម្ព័ន្ធយុវជនខេត្ត Hau Giang បានសម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី អុជធូបសម្តែងការដឹងគុណ នៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។ តំណាងអង្គភាពនានាបានអុជធូប និងថ្វាយផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធ អុជទៀននិងធូបនៅផ្នូររបស់វីរយុទ្ធជនពលីជាង ៣៦០០នាក់។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Hau Giang ដើម្បីបង្ហាញពីទំនៀមទម្លាប់ ផឹកទឹកនឹកប្រភពដើម តួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងការថែរក្សា និងមរតកបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិ។

នាយប់ថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ មុននោះ សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំសកម្មភាពបោះសម្អាតបូជនីយដ្ឋាន ទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារវីរៈអ្នកម្តាយវៀតណាម ជនមានគុណូបការៈចំពោះបដិវត្តន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top