• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀត​ណាម​មាន​បំណង​តម្លើងទំនាក់ទំនងជាមួយថៃទៅជា​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ

ក្រោមព្រះរាជដឹកនាំប្រកបដោយព្រះបញ្ញាញាណរបស់ព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនថៃនឹងបន្តសម្រេចបាន សមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយមានតួនាទីកាន់តែខ្ពស់នៅក្នុងតំបន់និងនៅលើពិភពលោក។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងជំនួបជាមួយព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រីយានីថៃ ។ រូបថត៖ VNA

វៀតណាមជានិច្ចកាលគោរពការពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយថៃ ហើយមានគោលបំណងថាប្រទេសទាំងពីរនឹងតម្លើងទំនាក់ទំនងទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ នេះជាការអះអាងរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងជំនួបជាមួយព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រីយានីថៃ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី៨ ខែធ្នូ នៅទីក្រុងបាងកក។ ប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា ក្រោមព្រះរាជដឹកនាំប្រកបដោយព្រះបញ្ញាញាណរបស់ព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនថៃនឹងបន្តសម្រេចបាន សមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយមានតួនាទីកាន់តែខ្ពស់នៅក្នុងតំបន់និងនៅលើពិភពលោក។

រីឯខ្លួនវិញ ព្រះមហាក្សត្រ Maha Vajiralongkorn បានសង្កត់ធ្ងន់ថា ព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាលថៃនឹងបន្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមនៅ ថៃ គាំទ្រ និងអភិវឌ្ឍន៍វប្បធម៌ និងភាសាវៀតណាមនៅថៃ ក្នុងនោះមានកេរ្កិ៍ដំណែលលោកប្រធានហូជីមិញ វត្តអារាមវៀតណាម វិថីវៀតណាម។ និងមជ្ឈមណ្ឌលសិក្សាវៀតណាម។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានពាំនាំនូវសាររបស់អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញព្រះមហាក្សត្រ Maha Vajiralongkorn និងព្រះមហាក្សត្រីយានី មកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្រប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top