• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

“វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស"។

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី៦ ខែតុលា ដោយលើកឡើងពី ទស្សនៈរបស់វៀតណាម ចំពោះការដែលរុស្ស៊ីបានរួមបញ្ចូលតំបន់ដែនដីអ៊ុយក្រែន ចំនួន៤ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖

វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស។ ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍ អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកក្នុងដំណើរការជំរុញការសន្ទនា ស្វែងរកដំណោះស្រាយដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថិរភាពក្នុងពេលឆាប់ៗ ដើម្បីសន្តិ ភាពក្នុងតំបន់ និងលើពិភពលោក

មុននោះ បន្ទាប់ពីការបោះប្រជាមតិរបស់រដ្ឋាភិបាលគាំទ្ររុស្ស៊ីកាលពីចុងខែ កញ្ញានៅតំបន់ដែនដីអ៊ុយក្រែនចំនួន៤ រួមមាន Donetsk, Lugansk, Kherson និង Zaporozie នៅថ្ងៃទី ៤ ខែតុលា ក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃប្រទេសរុស្ស៊ីបាន អនុម័តលើការរួមបញ្ចូលតំបន់ដែនដីទាំង៤របស់អ៊ុយក្រែន។ កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Putin បានចុះហត្ថលេខា និងចេញផ្សាយច្បាប់រដ្ឋធម្មនុញ្ញ សហព័ន្ធ ដែលទទួលស្គាល់តំបន់ដែនដីទាំង៤ខាងលើថា ស្ថិតនៅក្នុងដែនដីរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top