ការដែលតៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅ ក្នុងដែនទឹកជុំវិញ Ba Binh ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀតណាម គឺជាអំពើ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ គំរាម កំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ បង្កភាពតានតឹង និងភាពស្មុគស្មាញបន្ថែមទៀតដល់ស្ថានភាពនៅសមុទ្រខាងកើត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VNA
នាថ្ងៃទី ៨ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះហេតុការណ៍ដែល តៃវ៉ាន់ (ចិន) កាលពីថ្ងៃទី ៧ មិថុនា បានធ្វើសមយុទ្ធបាញ់ គ្រាប់ពិតនៅក្នុងដែនទឹកជុំវិញ Ba Binh ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់ វៀតណាម។ លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ វៀតណាមមានមូល ដ្ឋានច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់ ខ្លួនលើប្រជុំកោះ Truong Sa។ ការដែលតៃវ៉ាន់ (ចិន) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅ ក្នុងដែនទឹកជុំវិញ Ba Binh ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀតណាម គឺជាអំពើ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ គំរាម កំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ បង្កភាពតានតឹង និងភាពស្មុគស្មាញបន្ថែមទៀតដល់ស្ថានភាពនៅសមុទ្រខាងកើត។ វៀតណាមប្រឆាំង ជំទាស់យ៉ាងដាច់ខាត និងស្នើឱ្យតៃវ៉ាន់លុបចោលសកម្មភាពខុសច្បាប់ខាងលើ ហើយ មិនមានការរំលោភបំពានប្រហាក់ប្រហែលទៀតនាពេលអនាគត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម