• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិដោះស្រាយបញ្ហាប្រឈមជាសាកលលើអាកាសធាតុនិងបរិស្ថាន

គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-រុស្ស៊ី បានអញ្ជើញចូលរួមមហាសន្និបាតបរិស្ថានអន្តរជាតិ Nevsky លើកទី១០ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ឧសភា។
អនុប្រធានរដ្ឋសភា Nguyen Khac Dinh ថ្លែងមតិនៅមហាសន្និបាតបរិស្ថានវិទ្យាអន្តរជាតិ Nevsky លើកទី ១០ នៅ St. Petersburg (រូបថត៖ VOV)

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយអះអាងនូវការប្តេជ្ញាចិត្ត   និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសកលលោកដ៏ធ្ងន់ធ្ងរ តម្រូវការលើអាកាសធាតុ បរិស្ថាន និងការរិចរិលនៃប្រព័ន្ធអេកូឡូស៊ី។ លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យសភានានា បង្កើនការពិនិត្យឡើងវិញ និងបញ្ចប់ក្របខ័ណ្ឌច្បាប់ជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើត និងអនុវត្តន៍គោលនយោបាយប្រែក្លាយសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ; យកការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមូលដ្ឋានគ្រឹះ ធានាការអនុវត្តរាល់ការប្តេជ្ញាចិត្តអំពីអាកាសធាតុរបស់ប្រទេសនានា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ ស្របតាមសមត្ថភាពអភិវឌ្ឍន៍ របស់ប្រទេសនីមួយៗ។

ក្រោមប្រធានបទ "បរិស្ថានអេកូឡូស៊ីគឺជាសិទ្ធិ មិនមែនជាឯកសិទ្ធិ" មហាសន្និបាតនៅឆ្នាំនេះ មានការចូលរួមពីគណៈប្រតិភូជិត ១.៥០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៥២ ជុំវិញពិភពលោក។ អង្គសន្និបាតបានពិភាក្សាអំពីបញ្ហាប្រឈមផ្នែកអេកូឡូស៊ីជាច្រើននៅថ្នាក់ជាតិ ក៏ដូចជាខ្នាតពិភពលោក - ពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លទ្ធភាពទទួលបានទឹក ការអភិវឌ្ឍកសិកម្មសរីរាង្គ រហូតដល់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកសិកម្ម។

នៅខាងក្រៅសន្និសីទ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី; ជួបជាមួយសហគមន៍ជនវៀតណាមនៅទីក្រុង Saint Petersburg ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top