នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ពីទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋបេនីន Olushegun Adjadi Bakari។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋ បេនីន Olushegun Adjadi Bakari (រូបថត៖ TTXVN)
ថ្លែងមតិក្នុងជំនួបតាមទូរស័ព្ទនេះ
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា
វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី
និងកិច្ចសហប្រតិបត្តិការជាមួយបេនីន; ដោយសង្កត់ធ្ងន់ថា
វិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅមានច្រើននៅឡើយ
ដូច្នេះភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត;
ស្នើឱ្យភាគីទាំងពីរលាតត្រដាងអនុវត្តន៍យ៉ាងឆាប់ៗនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដែលបានចុះហត្ថលេខាក្នុងខែធ្នូ
ឆ្នាំ ២០២៣
តាមរយៈកិច្ចប្រជុំលើកដំបូងនៃការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
សម្រាប់ខ្លួនវិញ
លោករដ្ឋមន្ត្រី Olushegun Adjadi Bakari បានស្នើឱ្យភាគីទាំងពីរបញ្ចប់
ការចរចាយ៉ាងឆាប់ៗ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម;
អះអាងថា
បេនីនត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយ សហ
គមន៍សេដ្ឋកិច្ចនៃប្រទេសអាហ្វ្រិកខាងលិច (ECOWAS)។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផល
សម្រាប់ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ
ជំរុញពាណិជ្ជកម្ម-វិនិយោគ និងកិច្ចសហប្រតិបត្តិការកសិកម្ម ...។
ភាគីទាំងពីរក៏បានឯកភាពចុះហត្ថលេខាលើអនុក្រឹត្យ
ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
រួមទាំងឯកសារជាច្រើនទៀត ដើម្បីកសាងយន្តការសហប្រតិបត្តិការ និងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម