• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Carnaval Ha Long ឆ្នាំ ២០២៤៖ បំភ្លឺអច្ឆរិយៈ

នាយប់ថ្ងៃទី ២៨ មេសា កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បំភ្លឺអច្ឆរិយៈ" បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Ha Long ខេត្ត Quang Ninh។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់។
រូបភាពគួរឲ្យចាប់អារម្មណ៍នៅពិធីបើក Carnaval Ha Long ២០២៤។ (រូបថត៖ VOV)

Carnaval Ha Long ២០២៤ មានលក្ខណៈពិសេសថ្មីគួរឱ្យទាក់ទាញ ជាមួយនឹងការសម្តែងសិល្បៈលើទេសភាពពិត និងជា Carnaval នៅសមុទ្រដំបូងគេនៅប្រទេស វៀតណាមផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូអន្តរជាតិមកពីហុក កៃដូ (ជប៉ុន) ក្វាងស៊ី (ចិន) ឡាវ ថៃ និងក្រុមរបាំអ៊ឺរ៉ុប រួមជាមួយតួរសម្តែង អ្នកចម្រៀង តន្ត្រីករ និងសិប្បករជិត ២០០០ នាក់មកពីតំបន់ភាគឦសាន។ ជាពិសេស កម្មវិធី នេះក៏មានការសម្តែងដោយបច្ចេកវិទ្យា 3D Mapping និងការសម្តែងពន្លឺដោយដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលបង្ហាញរូបភាពដ៏ពិសេសជាច្រើនដោយផ្សាភ្ជាប់ ជាមួយនឹងមនុស្ស និងអត្តសញ្ញាណនៃខេត្ត Quang Ninh។ លោកស្រី Phan Thi Hai Huong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សទីក្រុង Ha Long បានឲ្យដឹងថា៖

កម្មវិធីនេះមានភាពច្នៃប្រឌិតទាំងស្រុងចាប់ពីគំនិត ដល់ការរៀបចំឆាកសម្ដែង ហើយពិសេសគឺការទស្សនាឆាកធម្មជាតិ។ បេតិកភណ្ឌបានរំលេចតម្លៃ ហើយ បានផ្តល់ឱ្យយើងនូវតម្លៃថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី ដើម្បីបញ្ជាក់ពីភាព ទាក់ទាញនៃការកម្សាន្តពេលរាត្រីនៅខេត្ត Quang Ninh។ យើងខ្ញុំសង្ឃឹមថា នឹង កសាង Carnaval ក្លាយទៅជាម៉ាកយីហោដ៏ពិសេសដោយឡែក និងក្លាយជាពិធីបុណ្យ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ឬពិភពលោក

 ក្នុងឱកាសនេះ ព្រឹត្តិការណ៍កីឡា វប្បធម៌ និងទេសចរណ៍ប្លែកៗជាច្រើន ក៏បានរៀបចំឡើងនៅទីក្រុង Ha Long ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei

នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Tran Luu Quang បានទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Zhengjun Zhang។

Top