• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងរយៈពេល៤ខែកន្លងមក លើសពី៦លាននាក់

ក្នុងរយៈពេល ៤ ខែកន្លងមក ភ្ញៀវអន្តរជាតិ មកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៦,២ លាននាក់ កើនឡើងជាង ៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវទេសចរបរទេសបំពេញបែបបទដើម្បីចូលមកវៀតណាម។ (រូបថត៖ VNA)

យោងតាមតួរលេខដែលប្រកាសដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាម នៅព្រឹកថ្ងៃទី ២៩ ខែមេសាបានឱ្យដឹងថា ក្នុងខែមេសាឆ្នាំ ២០២៤ ចំនួនភ្ញៀវអន្តរជាតិមកកាន់ វៀតណាមមានចំនួនជិត ១,៦ លាននាក់។ ក្នុងរយៈពេល ៤ ខែកន្លងមក ភ្ញៀវអន្តរជាតិ មកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៦,២ លាននាក់ កើនឡើងជាង ៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លទ្ធផលនេះគឺអាស្រ័យលើគោលនយោបាយទិដ្ឋាការដ៏អំណោយផល និង កម្មវិធីជំរុញតម្រូវការទេសចរណ៍ដ៏ទាក់ទាញ ដែលកំពុងនាំមកនូវប្រសិទ្ធភាព ទាក់ ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម ដែលមានការកើនឡើងខ្ពស់បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧

ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧

តាមការ នាព្រឹកថ្ងៃទី២០ ឧសភា រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា និងប្រធានរដ្ឋតាមការកំណត់។

Top