• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការហ្វឹកហាត់រួមសម្រាប់ពិធីព្យុហយាត្រានិងក្បួនដង្ហែរអបអរសាទរខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu

ថ្លែងមតិបន្ទាប់ពីការហ្វឹកហាត់ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អាកាសធាតុដ៏ក្ដៅខ្លាំង បានធ្វើឱ្យការហ្វឹកហាត់ជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពិធីរំលឹកខួបនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ដូច្នេះសមាជិកទាំងអស់ដែលចូលរួមក្នុងពិធីរំលឹកខួប ចាំបាច់ត្រូវពង្រីកស្មារតីជំនះពុះពារលើការលំបាក ដើម្បីហ្វឹកហាត់ ហើយសម្ដែងឲ្យបានជោគជ័យក្នុងពិធីរំលឹកខួបថ្ងៃទី ៧ ឧសភា ខាងមុខនេះ។
វគ្គហ្វឹកហាត់ចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ និងការសម្តែងតន្ត្រីយោធា។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្ត Dien Bien ប្លុកទាំង ៥១ ដែលបានចូលរួមក្បួពិធីព្យុហយាត្រានិងក្បួនដង្ហែរ ក្នុងពិធីអបអរសាទរខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) បានចូលរួមការហ្វឹកហាត់រួមជាលើកដំបូង។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំការហ្វឹកហាត់រួម។

ថ្លែងមតិបន្ទាប់ពីការហ្វឹកហាត់ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អាកាសធាតុដ៏ក្ដៅខ្លាំង បានធ្វើឱ្យការហ្វឹកហាត់ជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពិធីរំលឹកខួបនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ដូច្នេះសមាជិកទាំងអស់ដែលចូលរួមក្នុងពិធីរំលឹកខួប ចាំបាច់ត្រូវពង្រីកស្មារតីជំនះពុះពារលើការលំបាក ដើម្បីហ្វឹកហាត់ ហើយសម្ដែងឲ្យបានជោគជ័យក្នុងពិធីរំលឹកខួបថ្ងៃទី ៧ ឧសភា ខាងមុខនេះ។

ពិធីព្យុហយាត្រានិងក្បួនដង្ហែរ រំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីពិធីមិទ្ទីញដ៏ឱឡារិក ដែលក្នុងនោះមានកងកម្លាំងចំនួន ៤៖ កម្លាំងកាំភ្លើងធំ កម្លាំងទ័ពអាកាស កម្លាំងចូលរួមព្យុហយាត្រា និងកម្លាំងឈរនៅលើទីលានដោយមានមនុស្សជាង ១២.០០០នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧

ថ្ងៃទី២០ ខែឧសភា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ៧

តាមការ នាព្រឹកថ្ងៃទី២០ ឧសភា រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា និងប្រធានរដ្ឋតាមការកំណត់។

Top