• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានអំពីឧប្បត្តិហេតុនៅតំបន់ Bai Co May

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការបុកគ្នាកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ រវាងកប៉ាល់ចិន និងកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹក Bai Co May (Second Thomas Shoal) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ baoquocte.vn)

វៀតណាមតាមដានយ៉ាងដិតដល់ និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានអំពីឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នៅតំបន់ Bai Co May រវាងហ្វីលីពីន និងចិន។

វៀតណាមស្នើឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ជាអតិបរមា ប្រព្រឹត្តសមស្របតាមច្បាប់អន្តរជាតិ គោរពសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រនៃប្រទេសជាប់សមុទ្រដែលបានកំណត់ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គោរព និងគោរពតាមបទប្បញ្ញត្តិអន្តរជាតិស្តីពីសុវត្ថិភាពសមុទ្រ អាកាសចរណ៍ ទប់ស្កាត់ការប៉ះទង្គិចគ្នានៅសមុទ្រ ដោះស្រាយជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

Top