• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែសាមគ្គីភាព និងគាំទ្រគុយបា

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសម្តែងនូវជំនឿជាក់ថា ប្រជាជនគុយបានឹងបន្តដណ្តើមបានជ័យជំនះ និងជោគជ័យបន្ថែមទៀតក្នុងការកសាងសង្គមនិយមនៅគុយបា ព្រមទាំងអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីភាព និងគាំទ្រគុយបា ប្រឆាំងជំទាស់ និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយហ៊ុមព័ទ្ធគុយបា។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VGP/Hai Minh

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅគុយបា នារសៀលថ្ងៃទី១៥ ខែមេសា នៅទីក្រុង Havana ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញជួបជាមួយលោក Miguel Diaz-Canel លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសម្តែងនូវជំនឿជាក់ថា ប្រជាជនគុយបានឹងបន្តដណ្តើមបានជ័យជំនះ និងជោគជ័យបន្ថែមទៀតក្នុងការកសាងសង្គមនិយមនៅគុយបា ព្រមទាំងអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជានិច្ចកាលសាមគ្គីភាព និងគាំទ្រគុយបា ប្រឆាំងជំទាស់ និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយហ៊ុមព័ទ្ធគុយបា។

រីឯខ្លួនវិញ លោក Miguel Diaz-Canel បានអះអាងថា ទំនាក់ទំនងគុយបា-វៀតណាម គឺជាទំនាក់ទំនងដ៏ពិសេសរវាងប្រជាជាតិទាំងពីរដែលមានប្រវត្តិសាស្ត្ររួម រួមគ្នាតស៊ូរំដោះជាតិ និងកសាងសង្គមនិយម ជានិច្ចកាលគោរពគ្នាទៅវិញទៅមក ដែលដឹកនាំដោយសតិអារម្មណ៍លោកប្រធានហូជីមិញ និងអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro ។ លោក Miguel Diaz-Canel មានបំណងថាអង្គភាពអាជីវកម្មវៀតណាម សហការជាមួយគុយបា លើវិស័យកសិកម្ម និងកែច្នៃម្ហូបអាហារ ថាមពល ឧស្សាហកម្មរថយន្ត ជីវឱសថ និងសេវាសុខាភិបាល ដើម្បីពង្រីកប្រកបដោយជោគជ័យប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ នាំទំនាក់ទំនងវៀតណាម-គុយបាទៅកាន់ដំណាក់កាលថ្មីរួមដំណើរអភិវឌ្ឍទៅវិញទៅមក។

នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero Cruz ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top