• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាសេដ្ឋកិច្ចដ៏មានថាមពលជាមួយនឹងទីផ្សារដ៍ធំទូលាយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅលុចសំបួ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គការហិរញ្ញវត្ថុលុចសំបួ និងជួបជាមួយធុរកិច្ចដែលកំពុងប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh និងនាយកប្រតិបត្តិនៃ Luxembourg for Finance (LFF) លោក Tom Theobald (រូបថត៖ VGP/Nguyen Hoang)

នៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានជូនដំណឹងអំពីគោលនយោបាយដ៏សំខាន់របស់វៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុចំនួនពីរកន្លែងនៅទីក្រុងហូជីមិញនិងទីក្រុង Da Nang។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ទាំងនេះគឺជាជំហានចាំបាច់បំផុតសម្រាប់កំណើនអនាគតរបស់វៀតណាម សំដៅជំរុញកំណើនសេដ្ឋកិច្ចវៀតណាមកាន់តែរឹងមាំក្នុងប៉ុន្មានឆ្នាំខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មនិងអ្នកជំនាញលុចសំបួនឹងចែករំលែក បទពិសោធន៍ ចំណេះដឹង និងព័ត៌មានចាំបាច់ ដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀតណាម។

រីឯខ្លួនវិញ លោក Tom Theobald បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអះអាងថា អង្គការហិរញ្ញវត្ថុលុចសំបួ ក៏ដូចជាសហគ្រាសពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងនិងដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ រួមទាំងបញ្ហាជាក់ស្តែង ដូចជាស្ថាប័ន នីតិកម្ម យន្តការភាពជាដៃគូសាធារណៈនិងឯកជន បង្កើតទំនាក់ទំនងជាមួយអង្គភាពក្នុងតំបន់និងពិភពលោក។

ក្នុងពេលជាមួយគ្នានោះ អង្គភាពអាជីវកម្មលុចសំបួបានសម្តែងការជឿជាក់លើសក្ដានុពលអភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម ហើយសង្ឃឹមថា ដោយផ្អែកលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top