• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខតាមអ៊ីនធឺណិតជាសកល

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាលើប្រធានបទ "រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ ដោះស្រាយការគំរាមកំហែងកាន់តែកើនឡើងលើបណ្តាញអ៊ីនធឺណិត"។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV-Washington

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមពីបណ្តាញអ៊ីនធឺណិត ចាំបាច់ត្រូវមានវិធីសាស្រ្តពហុវិមាត្រ អនុវត្តប្រកបដោយសមកាលកម្មដំណោះស្រាយជាច្រើន ក្នុងនោះ អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងសុក្រឹតក្របខ័ណ្ឌអន្តរជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គំនិតផ្តួចផ្តើមនានាដូចជា កិច្ចព្រមព្រៀងឌីជីថលសកល អនុសញ្ញាស្តីពីការទប់ស្កាត់បទល្មើសតាមអ៊ីនធឺណិត  ហើយទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សមត្ថភាពការពារតាមអ៊ីនធឺណិត បន្ថយគម្លាតបច្ចេកវិទ្យាព័ត៌មានរវាងបណ្តាប្រទេស។

តំណាងវៀតណាមបានចាត់ទុកថា ជាមួយនឹងមុខងាររក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវយកចិត្តទុកដាក់ និងផ្តល់ធនធានបន្ថែមទៀតដើម្បីពិភាក្សា និងដោះស្រាយរាល់បញ្ហាប្រឈមពីអ៊ីនធឺណិត និងទិដ្ឋភាពទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិតក្នុងការទប់ស្កាត់ជម្លោះ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសវនាការជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៥-២៧ ខែមិថុនា) នាថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។

Top