• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងគុយបា សហការរួមគ្នាអនុវត្តន៍តាមរយៈយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល

នៅរដ្ឋធានីឡាហាវ៉ាន នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេសគុយបា Ricardo Cabrisas។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេស Ricardo Cabrisas (រូបថត៖ VGP/Hai Minh)

នៅក្នុងជំនួបពិភាក្សានោះ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានពិនិត្យឡើងវិញលើគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មការចម្រុះ របស់រដ្ឋាភិ បាល ទាំងពីរ ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាន ជំរុញថែមទៀតប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ស្វែងរកយន្តការ និងវិធានការជួយឧបត្ថម្ភធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា រួមចំណែកដល់ទំនាក់ទំនងទ្វេភាគី។

មុននោះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា កិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា បានប្រព្រឹត្តទៅនៅរដ្ឋធានីឡាហាវ៉ាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាច្រើននៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងសម្រេចបាននូវខ្លឹមសារសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការកសិកម្ម ហិរញ្ញវត្ថុ សំណង់ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - ការបណ្តុះបណ្តាល សុខភាព - ឱសថ សំណង់ គីមីវិទ្យា វប្បធម៌ - កីឡា - ទេសចរណ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top