រូបថត វិរនារីបីហុង កែប្រែដីអាល់កាឡាំង(ដីមានជាតិជូរ) 14/03/2016 លោកយាយបីហុង ជានារីដំបូងបង្អស់នៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកិត្តនាមជាវិរនារីពលកម្ម លើកដំបូងនៅឆ្នាំ១៩៨៦ ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ លោកយាយមានស្នាដៃពិសេស ក្នុងការងារកាប់ឆ្ការយកជំនះលើវាលដុងថាមមើយ ដើម្បីធ្វើស្រូវ។ យើងខ្ញុំមកដល់ទីរួមស្រុកកៀនតឿង ខេត្តឡុងអាន សាកសួរផ្ទះរបស់លោកយាយបីហុង មាមីងនៅទីនេះស្ទើរតែទាំងអស់គ្នានរណាក៏ដឹងស្គាល់គាត់ដែរ។ ពាក្យហៅ “លោកយាយបើកគោយន្ត” ឬ “វិរនារីបីហុងជើងអាល់កាឡាំង” ជារបៀបហៅស្និទ្ធស្នាលដែលអ្នកទាំងអស់គ្នា ប្រើដើម្បីលើកសរសើរលោកយាយ ជាមនុស្សពូកែម្នាក់ក្នុងរបរកាប់ឆ្ការសាបព្រោះស្រូវ។ លោកយាយបីហុងឈ្មោះក្នុងលិខិតកំណើត គឺវ៉ធីហុង កើតឆ្នាំ១៩៥០ ជាកូនស្រីទីប្រាំមួយក្នុងគ្រួសារកសិករ ទើបបានហៅថាបីហុង តាមរបៀបហៅរបស់អ្នកស្រុកណាមបូ។ កាលនៅកុមារ លោកយាយបីហុងធ្លាប់ជាអ្នកនាំសារចែវទូកបីសន្លឹក ក្នុងតំបន់ដុងថាបមើយ ដើម្បីប្រគល់សំបុត្រ ឯកសារបម្រើកងទ័ពរំដោះវាយអាមេរិក។ ដោយហេតុនោះ ចារិកទ្រាំលំបាកនិងឧស្សាហ៍របស់លោកយាយបីហុង មានដើមកំណើតមកពីសម័យនោះ។ ពេលទឹកដីបានឯកភាព រដ្ឋមានគោលការណ៍កាប់ឆ្ការវាលដុងថាបមើយ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសធ្វើស្រូវលើដីអាល់កាឡាំង លោកយាយបីហុងយល់ឃើញនេះ គឺជាឱកាសប្រលូកខ្លួននិងធ្វើម្ចាស់តំបន់ដីភូមិកំណើត។ ដោយបាតដៃទាំងគូមិនរុញរាលលំបាក លោកយាយកាប់ឆ្ការដើមអំពូល ដើមកោងកាង បានជាង៣០ហិកតា ហើយអនុវត្តវិធិសាស្រ្តនាំទឹកចូលស្រែ បង្ហូតជាតិជូរជំរះអាល់កាឡាំង កៀរល្បាប់ បាចជីដើម្បីធ្វើស្រូវ។ ធ្វើបណ្តើររៀនសូត្របណ្តើរ និងបទពិសោធន៍បណ្តើរ សន្សឹមៗលោកយាយបីហុងក៏ដឹងច្បាស់នូវរាល់មុខជម្ងឺរបស់ដើមស្រូវ ដឹងអ្វីៗទាំងអស់ដែលពាក់ព័ន្ធដល់ទិន្នផលស្រូវ សាបព្រោះស្រូវ បង្ហូតជាតិអាល់កាឡាំង។ល។ ក្រៅពីនេះ លោកយាយហុងនៅរៀនបច្ចេកទេសនិងសម្រេចជោគជ័យ ដោយខ្លួនឯងក្នុងការធ្វើស្រូវពីររដូវ និងបីរដូវលើតំបន់ដីដុងថាបមើយ ជ្រាបជាតិអាល់កាឡាំងដ៏ធ្ងន់នេះ។ ទូទាំងខេត្តឡុងអានថ្ងៃនោះ មានតែលោកយាយបីហុងជានារីម្នាក់គត់ ចេះបើកបរគោយន្តដើម្បីភ្ជួររាស់ធ្វើស្រូវ។ លោកយាយវ៉ធីហុង ជានារីម្នាក់ដំបូងនៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកត្តិនាមវិរពលកម្ម ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងជាមួយមាមីងកសិករចេញពិនិត្យមើលស្រែ។ រូបថត៖ ថុងហាយ លោកយាយបីហុងផ្លាស់ប្តូរបទពិសោធន៍ធ្វើស្រូវលើដីអាល់កាឡាំងជាមួយមាមីងកសិករ។ រូបថត៖ ឡេមិញ រាប់សិបឆ្នាំប្រលូកជាមួយតំបន់ដីអាល់កាឡាំង ទើបលោកយាយយល់ច្បាស់ពីលក្ខណៈដើមស្រូវនៅតំបន់ដុងថាបមើយ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងបានកាប់ឆ្ការ ស្មៅ ដើមកោងកាងដុះស្រុះសា្រយដើម្បីធ្វើស្រូវ។ រូបថត៖ ឡេមិញ ដោយមានស្នាដៃពិសេសក្នុងការងារកាប់ឆ្ការធ្វើស្រូវ លោកយាយបីហុងបានប្រទានកត្តិនាមពិសេសដ៍កម្រជាច្រើន។ រូបថត៖ ថុងហាយ ការងារកាប់ឆ្ការធ្វើស្រូវបង្កើនរដូវ បង្កើនទិន្នផលដើម្បីទទួលបានស្រូវអង្ករច្រើន របស់លោកយាយហុង ពេលនោះមានអត្ថន័យនាំមុខ ជាគំរូធ្វើស្រូវជោគជ័យលើដីអាល់កាឡាំង ធ្វើឲ្យប្រជាកសិករនៅតំបន់វាលទំនាបទន្លេគឺឡុងកោតសរសើរ និងរៀនសូត្រតាម។ ចាប់ពីការធ្វើបានតែមួយរដូវក្នុងមួយឆ្នាំ សម្រេចទិន្នផលប្រហែល១ដល់២តោន ក្នុងមួយហិកតា ឥឡូវនេះលោកយាយហុងធ្វើស្រូវបានពីររដូវ ជួនកាលបីរដូវទៀតផង ដោយមានទិន្នផលប្រហែល៧ដល់៨តោន ក្នុងមួយហិកតា ដោយឡែកមានមួយឆ្នាំឡើងដល់១០ដល់១១តោន។ នៅមហាសន្និបាតវិរយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសឆ្នាំ១៩៨៦ នារីកសិករវ៉ធីហុងនៅឡុងអាន ពេលនោះគាត់ទើបមានអាយុ៣៦ឆ្នាំ បានរដ្ឋប្រទានកត្តិនាមវីរពលកម្ម ធ្វើឲ្យមនុស្សរាល់គ្នាកោតសរសើរ។ ពិសេសពេលនោះ លោកយាយបីហុង នៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំណាងបានអញ្ជើញឡើងថ្លែងរបាយការណ៍សមិទ្ធិផលកសិកម្មចំពោះមហាសន្និបាត។ រំលឹករឿងដើម លោកយាយបីហុងសុភាពនិយាយថាៈ “ខ្ញុំធ្វើស្រូវមិនមានដើម្បីប្រឡងប្រណាំង គឺដើម្បីរួចចាក់ពីភាពក្រីក្រ យកជំនះធម្មជាតិដោយបាតដៃ និងបញ្ញារបស់ខ្លួន៕ អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញនិងថុងហាយ

លោកយាយបីហុង ជានារីដំបូងបង្អស់នៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកិត្តនាមជាវិរនារីពលកម្ម លើកដំបូងនៅឆ្នាំ១៩៨៦ ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ លោកយាយមានស្នាដៃពិសេស ក្នុងការងារកាប់ឆ្ការយកជំនះលើវាលដុងថាមមើយ ដើម្បីធ្វើស្រូវ។ យើងខ្ញុំមកដល់ទីរួមស្រុកកៀនតឿង ខេត្តឡុងអាន សាកសួរផ្ទះរបស់លោកយាយបីហុង មាមីងនៅទីនេះស្ទើរតែទាំងអស់គ្នានរណាក៏ដឹងស្គាល់គាត់ដែរ។ ពាក្យហៅ “លោកយាយបើកគោយន្ត” ឬ “វិរនារីបីហុងជើងអាល់កាឡាំង” ជារបៀបហៅស្និទ្ធស្នាលដែលអ្នកទាំងអស់គ្នា ប្រើដើម្បីលើកសរសើរលោកយាយ ជាមនុស្សពូកែម្នាក់ក្នុងរបរកាប់ឆ្ការសាបព្រោះស្រូវ។ លោកយាយបីហុងឈ្មោះក្នុងលិខិតកំណើត គឺវ៉ធីហុង កើតឆ្នាំ១៩៥០ ជាកូនស្រីទីប្រាំមួយក្នុងគ្រួសារកសិករ ទើបបានហៅថាបីហុង តាមរបៀបហៅរបស់អ្នកស្រុកណាមបូ។ កាលនៅកុមារ លោកយាយបីហុងធ្លាប់ជាអ្នកនាំសារចែវទូកបីសន្លឹក ក្នុងតំបន់ដុងថាបមើយ ដើម្បីប្រគល់សំបុត្រ ឯកសារបម្រើកងទ័ពរំដោះវាយអាមេរិក។ ដោយហេតុនោះ ចារិកទ្រាំលំបាកនិងឧស្សាហ៍របស់លោកយាយបីហុង មានដើមកំណើតមកពីសម័យនោះ។ ពេលទឹកដីបានឯកភាព រដ្ឋមានគោលការណ៍កាប់ឆ្ការវាលដុងថាបមើយ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសធ្វើស្រូវលើដីអាល់កាឡាំង លោកយាយបីហុងយល់ឃើញនេះ គឺជាឱកាសប្រលូកខ្លួននិងធ្វើម្ចាស់តំបន់ដីភូមិកំណើត។ ដោយបាតដៃទាំងគូមិនរុញរាលលំបាក លោកយាយកាប់ឆ្ការដើមអំពូល ដើមកោងកាង បានជាង៣០ហិកតា ហើយអនុវត្តវិធិសាស្រ្តនាំទឹកចូលស្រែ បង្ហូតជាតិជូរជំរះអាល់កាឡាំង កៀរល្បាប់ បាចជីដើម្បីធ្វើស្រូវ។ ធ្វើបណ្តើររៀនសូត្របណ្តើរ និងបទពិសោធន៍បណ្តើរ សន្សឹមៗលោកយាយបីហុងក៏ដឹងច្បាស់នូវរាល់មុខជម្ងឺរបស់ដើមស្រូវ ដឹងអ្វីៗទាំងអស់ដែលពាក់ព័ន្ធដល់ទិន្នផលស្រូវ សាបព្រោះស្រូវ បង្ហូតជាតិអាល់កាឡាំង។ល។ ក្រៅពីនេះ លោកយាយហុងនៅរៀនបច្ចេកទេសនិងសម្រេចជោគជ័យ ដោយខ្លួនឯងក្នុងការធ្វើស្រូវពីររដូវ និងបីរដូវលើតំបន់ដីដុងថាបមើយ ជ្រាបជាតិអាល់កាឡាំងដ៏ធ្ងន់នេះ។ ទូទាំងខេត្តឡុងអានថ្ងៃនោះ មានតែលោកយាយបីហុងជានារីម្នាក់គត់ ចេះបើកបរគោយន្តដើម្បីភ្ជួររាស់ធ្វើស្រូវ។ លោកយាយវ៉ធីហុង ជានារីម្នាក់ដំបូងនៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកត្តិនាមវិរពលកម្ម ពេលគាត់ទើបមានអាយុ៣៦ឆ្នាំ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងជាមួយមាមីងកសិករចេញពិនិត្យមើលស្រែ។ រូបថត៖ ថុងហាយ លោកយាយបីហុងផ្លាស់ប្តូរបទពិសោធន៍ធ្វើស្រូវលើដីអាល់កាឡាំងជាមួយមាមីងកសិករ។ រូបថត៖ ឡេមិញ រាប់សិបឆ្នាំប្រលូកជាមួយតំបន់ដីអាល់កាឡាំង ទើបលោកយាយយល់ច្បាស់ពីលក្ខណៈដើមស្រូវនៅតំបន់ដុងថាបមើយ។ រូបថត៖ ឡេមិញ លោកយាយវ៉ធីហុងបានកាប់ឆ្ការ ស្មៅ ដើមកោងកាងដុះស្រុះសា្រយដើម្បីធ្វើស្រូវ។ រូបថត៖ ឡេមិញ ដោយមានស្នាដៃពិសេសក្នុងការងារកាប់ឆ្ការធ្វើស្រូវ លោកយាយបីហុងបានប្រទានកត្តិនាមពិសេសដ៍កម្រជាច្រើន។ រូបថត៖ ថុងហាយ ការងារកាប់ឆ្ការធ្វើស្រូវបង្កើនរដូវ បង្កើនទិន្នផលដើម្បីទទួលបានស្រូវអង្ករច្រើន របស់លោកយាយហុង ពេលនោះមានអត្ថន័យនាំមុខ ជាគំរូធ្វើស្រូវជោគជ័យលើដីអាល់កាឡាំង ធ្វើឲ្យប្រជាកសិករនៅតំបន់វាលទំនាបទន្លេគឺឡុងកោតសរសើរ និងរៀនសូត្រតាម។ ចាប់ពីការធ្វើបានតែមួយរដូវក្នុងមួយឆ្នាំ សម្រេចទិន្នផលប្រហែល១ដល់២តោន ក្នុងមួយហិកតា ឥឡូវនេះលោកយាយហុងធ្វើស្រូវបានពីររដូវ ជួនកាលបីរដូវទៀតផង ដោយមានទិន្នផលប្រហែល៧ដល់៨តោន ក្នុងមួយហិកតា ដោយឡែកមានមួយឆ្នាំឡើងដល់១០ដល់១១តោន។ នៅមហាសន្និបាតវិរយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសឆ្នាំ១៩៨៦ នារីកសិករវ៉ធីហុងនៅឡុងអាន ពេលនោះគាត់ទើបមានអាយុ៣៦ឆ្នាំ បានរដ្ឋប្រទានកត្តិនាមវីរពលកម្ម ធ្វើឲ្យមនុស្សរាល់គ្នាកោតសរសើរ។ ពិសេសពេលនោះ លោកយាយបីហុង នៅជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំណាងបានអញ្ជើញឡើងថ្លែងរបាយការណ៍សមិទ្ធិផលកសិកម្មចំពោះមហាសន្និបាត។ រំលឹករឿងដើម លោកយាយបីហុងសុភាពនិយាយថាៈ “ខ្ញុំធ្វើស្រូវមិនមានដើម្បីប្រឡងប្រណាំង គឺដើម្បីរួចចាក់ពីភាពក្រីក្រ យកជំនះធម្មជាតិដោយបាតដៃ និងបញ្ញារបស់ខ្លួន៕ អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញនិងថុងហាយ
អត្ថបទផ្សេងទៀត បណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) ស្ថាបនិកផលិតផលជាច្រើនមានប្រយោជន៍សម្រាប់សហគមន៍03/06/2025រូបថតពេលរំលឹកដល់ឯកជនឆ្នើម ដែលមានការចូលរួមសកម្មក្នុងសហគមន៍ គឺមិនអាចរំលងបណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) នាយករងវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាសុខាភិបាល នៃសកលវិទ្យាល័យពហុវិជ្ជាហាណូយ។ សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ការធ្វើថ្មីសិល្បៈកាយលឿង16/04/2025រូបថតរឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់07/04/2025រូបថតក្វៀនថៀនដាក់ (Quyen Thien Dac) និង ដំណើរអភិវឌ្ឍ Jazz វៀតណាម26/02/2025រូបថតនាយទាហានស្រ្តី ពីរលើកចូលរួមកងកម្លាំងរក្សាសន្តិភាពនៅទ្វីបអាហ្វ្រីក01/02/2025រូបថតUNESCO និង ទីក្រុងបេតិកភណ្ឌហាណូយ16/12/2024រូបថតឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។05/12/2024រូបថត អត្ថបទផ្សេងទៀត