• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ចិន

នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មទំនាក់ទំនងរបស់វៀតណាម។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទទួលជួបលោក Chen Gang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ចិន។

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Chen Gang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មហាសន្និបាតប្រជាជនតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ចិន។ នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មទំនាក់ទំនងរបស់វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឲ្យ តំបន់ក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម បង្កើនការផ្លាស់ប្តូរមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកលើវិស័យនានា ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត (AI) ពន្លឿនការសាងសង់ជាសាកល្បងនូវគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីសម្រួលដល់ការដោះដូរទំនិញ ជាពិសេសកសិផលវៀតណាម ចូលទីផ្សារចិន ហើយសហការគ្រប់គ្រងព្រំដែនគោកឱ្យបានល្អផងដែរ។

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ី លោក Chen Gang បានអះអាងថា តំបន់ស្វយ័ត ក្វាងស៊ី មានការយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយមូលដ្ឋានរបស់វៀតណាម; មានបំណងចង់ឲ្យភាគីទាំងពីរ ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យជាច្រើន រួមទាំងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) និងទិន្នន័យធំ ពន្លឿនការសាងសង់សាកល្បងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែក សម្រួលពាណិជ្ជកម្មទំនិញ និងការធ្វើដំណើររវាងប្រទេសចិន ជាមួយវៀតណាមក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top