អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Sandeep Bharathi ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell សកល របស់សហរដ្ឋអាមេរិក។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃការជួបជុំនេះ។ (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមកំពុង ខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីស្ថាប័ន សុក្រិតគោលនយោបាយ និងច្បាប់ ដើម្បីសម្រួល ការវិនិយោគ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសក្នុងស្រុក និងបរទេស។ លោកអគ្គលេខាបក្សបានលើកឡើងអាទិភាពមួយចំនួនសម្រាប់សម្ព័ន្ធក្រុមហ៊ុន Marvell បង្កើនការវិនិយោគនៅវៀតណាម ក្នុងនោះជួយវៀតណាមកសាងមជ្ឈ មណ្ឌលទិន្នន័យ អភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបណ្តុះបណ្តាលធនធាន មនុស្ស។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell លោក Sandeep Bharathi បានវាយ តំលៃខ្ពស់អំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ហើយឯកភាពតាមការតម្រង់ទិសរបស់លោកអគ្គលេខាបក្ស ហើយអះអាងថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ប្ដេជ្ញាចិត្តជំរុញការអភិវឌ្ឍប្រព័ន្ធអេកូ ឡូស៊ី semiconductor និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីវៀតណាមអាចក្លាយ ជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសកលរបស់សម្ព័ន្ធក្រុមហ៊ុន៕