ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell សកល

កាលពីរសៀលថ្ងៃទី ១ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Sandeep Bharathi ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell សកល របស់សហរដ្ឋអាមេរិក។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Sandeep Bharathi ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell សកល របស់សហរដ្ឋអាមេរិក។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃការជួបជុំនេះ។  (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមកំពុង ខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មីស្ថាប័ន សុក្រិតគោលនយោបាយ និងច្បាប់ ដើម្បីសម្រួល ការវិនិយោគ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសក្នុងស្រុក និងបរទេស។ លោកអគ្គលេខាបក្សបានលើកឡើងអាទិភាពមួយចំនួនសម្រាប់សម្ព័ន្ធក្រុមហ៊ុន Marvell បង្កើនការវិនិយោគនៅវៀតណាម ក្នុងនោះជួយវៀតណាមកសាងមជ្ឈ មណ្ឌលទិន្នន័យ អភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបណ្តុះបណ្តាលធនធាន មនុស្ស។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Marvell លោក Sandeep Bharathi បានវាយ តំលៃខ្ពស់អំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ហើយឯកភាពតាមការតម្រង់ទិសរបស់លោកអគ្គលេខាបក្ស ហើយអះអាងថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ប្ដេជ្ញាចិត្តជំរុញការអភិវឌ្ឍប្រព័ន្ធអេកូ ឡូស៊ី semiconductor និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីវៀតណាមអាចក្លាយ ជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសកលរបស់សម្ព័ន្ធក្រុមហ៊ុន៕

top