នាព្រឹកថ្ងៃទី ១ តុលា ក្នុងក្របខ័ណ្ឌនៃទិវានវានុវត្តន៍ជាតិឆ្នាំ ២០២៥ និងពិព័រណ៍នវានុវត្តន៍អន្តរជាតិវៀតណាមឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្នុងទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានប្រកាសចំណាត់ថ្នាក់សន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន (PII) ឆ្នាំ ២០២៥ ជាផ្លូវការ។
ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍ ទិវានវានុវត្តន៍ជាតិ។ រូបថត៖ nhandan.vn
យោងតាមចំណាត់ថ្នាក់ ទីក្រុងហាណូយនៅតែឈានមុខគេនៅទូទាំងប្រទេសក្នុង PII ឆ្នាំ ២០២៥។ នេះក៏ជាឆ្នាំទី ៣ ជាប់ៗគ្នាហើយ ដែលទីក្រុងហាណូយបាននាំមុខគេក្នុង PII ដោយបង្ហាញពីតួនាទីនាំមុខរបស់រដ្ឋធានីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមពីក្រោយទីក្រុងហាណូយ គឺទីក្រុងហូជីមិញ ខេត្តក្វាងនិញ ទីក្រុង ហាយហ្វុង និងទីក្រុងហ៊្វេ។
PII ត្រូវបានបង្កើតឡើងតាមស្តង់ដារអន្តរជាតិ ផ្តល់មូលដ្ឋានវិទ្យាសាស្ត្រ និងជាក់ស្តែងលើគុណសម្បត្តិ គុណវិបត្តិ កត្តាសក្តានុពលនិងលក្ខខណ្ឌចាំបាច់ ដើម្បីជាមូលដ្ឋានសម្រាប់កំណត់ទិសដៅ និងដំណោះស្រាយសមស្រប បម្រើការគ្រប់គ្រងនិងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ បច្ចុប្បន្ននេះ នៅលើពិភពលោក មានតែប្រទេសឥណ្ឌា ចិន កូឡុំប៊ី និងវៀតណាមប៉ុណ្ណោះ ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងសន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម