• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបិទមហាសន្និបាតបក្ខភាគកងទ័ព លើកទី ១២ អាណត្តិ ២០២៥-២០៣០

នាព្រឹកថ្ងៃទី ២ តុលា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) មហា សន្និបាតបក្ខភាគកងទ័ពលើកទី ១២ អាណត្តិឆ្នាំ ២០២៥-២០៣០ បានបញ្ចប់របៀប វារៈទាំងមូល ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ ហើយបានប្រារព្ធសម័យប្រជុំបិទបញ្ចប់។

លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងលោក ប្រធានរដ្ឋ លឿង គឿង អញ្ជើញមហាសន្និបាត។ (រូបថត៖ Van Hieu/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមបានអញ្ជើញ ចូលរួម និងថ្លែងសុន្ទរកថានៅមហាសន្និបាត។ អញ្ជើញចូលរួមក៏មានវត្តមានលោក ប្រធានរដ្ឋ លឿង គឿង ផងដែរ។
ក្នុងសុន្ទរកថាបិទមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈ កម្មាធិការបក្សយោធាមជ្ឈិម បានមានប្រសាសន៍ថា គោលនយោបាយ និងសេចក្តី សម្រេចដែលបានអនុម័តដោយមហាសន្និបាតគឺជាទិសដៅសំខាន់សម្រាប់បក្ខភាគនិងកងទ័ពទាំងមូល ខិតខំកសាងបក្ខភាគឲ្យកាន់តែស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ជាគំរូ លេចធ្លោ ព្រមទាំងកសាងកងទ័ពប្រជាជនបដិវត្តន៍ដោយមានរបៀបរៀបរយ ចំណាន ទំនើប លើកកំពស់កម្លាំងការពារជាតិ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកអគ្គលេខា បក្សបានសង្កត់ធ្ងន់ថា៖
មហាសន្និបាតបក្ខភាគកងទ័ពលើកទី ១២ អាណត្តិឆ្នាំ ២០២៥-២០៣០។ (រូបថត៖ Van Hieu/VOV)

“មហាសន្និបាតបានបើកជំពូកថ្មីមួយក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងការ ការពារជាតិតាមទិសដៅទំនើប ដើម្បីឲ្យកងទ័ពរបស់យើងអភិវឌ្ឍន៍កាន់តែរឹងមាំ ជាកម្លាំងនយោបាយ និងកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តជាដាច់ខាត របស់បក្ស រដ្ឋ និងប្រជាជន ហើយជាស្នូលដ៏រឹងមាំនៃខឿនការពារជាតិដោយប្រជាជន ទាំងមូល និងបុព្វហេតុការពារមាតុភូមិផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ

ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហ ប្រធានសម័យប្រជុំលើកទី ២ គណៈកម្មាធិការអន្តរសភាវៀតណាម-គុយបា កាលពី យប់ថ្ងៃទី ១ តុលា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។

Top