• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅ និងភារកិច្ចឆ្នាំ២០២៣

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យក្រសួង អង្គភាព និងតំបន់នីមួយៗរៀបចំផែនការជាក់លាក់សម្រាប់ឆ្នាំ ២០២៣ ដើម្បីអនុវត្តន៍តាមរបៀបរាបរយ ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់គោលដៅនិងភារកិច្ចឆ្នាំ ២០២៣។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំ  

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣​ នៅទីស្នាក់ការមជ្ឈិមបក្ស អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំគណៈលេខា វាយតម្លៃលើស្ថានការណ៍អនុវត្តន៍សារាចរលេខ ១៩ របស់គណៈលេខា ស្ដីពីការរៀបចំបុណ្យតេតឆ្នាំ ២០២៣ និងដឹកនាំភារកិច្ចសំខាន់ៗមួយចំនួនរបស់មជ្ឈិម និងគណៈកម្មាធិការបក្សនានាក្នុងរយៈពេលខាងមុខនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការចេញផ្សាយសារាចរយ៉ាងឆាប់ៗបានជួយគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមរៀងចំលក្ខណៈឲ្យទាន់ពេលវេលា ដើម្បីប្រជាពលរដ្ឋទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយ សុវត្ថិភាព និងសន្សំសម្ចៃ៖ មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងឆ្នាំកន្លងទៅគឺ កំណើនសេដ្ឋកិច្ចសម្រេចបាន ៨,០២% នេះគឺជាការបោះជំហានដ៏ធំធេង។ យើងបានដឹកនាំអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ចំពោះសំណង់ និងគម្រោងនានា ដូចជាផ្លូវគមនាគមន៍ និងគម្រោងនៅសេសសល់ ដោយទទួលបានលទ្ធផលជាក់ស្ដែង។ ទន្ទឹមនឹងនោះ តម្លៃទីផ្សារមានស្ថិរភាព ទំនិញសម្បូរបែប ជាពិសេសគឺបរិយាកាសទទួលបុណ្យតេតគឺអំណោយផល និងសប្បាយរីករាយ។ លើសពីនេះទៅទៀត ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មក៏ត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងសមហេតុផល ហើយត្រូវបានសាធារណៈមតិអបរអសាទរ និងវាយតម្លៃខ្ពស់។ សកម្មភាពវប្បធម៌សង្គមក៏មានការផ្លាស់ប្ដូរថ្មីជាច្រើនអំពីការយល់ដឹងរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជាពិសេសគឺក្រោយសន្និសីទវប្បធម៌ទូទាំងប្រទេសផងដែរ

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យក្រសួង អង្គភាព និងតំបន់នីមួយៗរៀបចំផែនការជាក់លាក់សម្រាប់ឆ្នាំ ២០២៣ ដើម្បីអនុវត្តន៍តាមរបៀបរាបរយ  ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់គោលដៅនិងភារកិច្ចឆ្នាំ ២០២៣។ តាមនោះ ផ្តោតលើការជំរុញការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម និងសំណង់; បន្តជួយឧបត្ថម្ភដល់វិស័យសំខាន់ៗ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាផលប៉ះពាល់ពីទីផ្សារពិភពលោក; អនុវត្តន៍ល្អរបបគោលនយោបាយសុខុមាលភាពសង្គម ក៏ដូចជាប្រយុទ្ធប្រឆាំងអានុភាពអមិត្តប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top