• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong៖ សហរដ្ឋអាមេរិក គឺជាដៃគូជួរមុខរបស់វៀតណាម

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀត ណាមមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម Marc E. Knapper (រូបថត៖ Thong Nhat/TTXVN)

នាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Evans Knapper,  ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានលើកច្បាស់ថា វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងជាមួយសហរដ្ឋ​អាមេរិក ហើយតែងតែចាត់ទុកអាមេរិកជាដៃគូជួរមុខរបស់វៀតណាម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកមកបំពេញទស្សនកិច្ច នៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ។ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យផ្សេងៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Evans Knapper បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden មានការសប្បាយចិត្តចំពោះលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងខែមីនា ហើយចាត់ទុកថា ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលជាច្រើន ការដែលភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការជំនះផលវិបាកនៃសង្គ្រាម រួមទាំងការដោះស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ឌីអុកស៊ីត ក៏ដូចជា ការស្វែងរកមនុស្សបាត់ខ្លួនក្នុងសង្គ្រាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top