ព័ត៌មាន លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន 01/12/2023 នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Fukuoka ហើយវិលត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។ ពិធីជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka (រូបថត៖ Thong Nhat/TTXVN)មុននោះ បន្តសកម្មភាពនៅខេត្ត Fukuoka ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាសាកលវិទ្យាល័យ Kyushu និងជួបសន្ទនាជាមួយនិស្សិតវៀតណាមនៅឯសាលានេះ។ សាកលវិទ្យាល័យ Kyushu គឺជាសាកលវិទ្យាល័យសាធារណៈកំពូលទាំង ៥ របស់ជប៉ុន។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងនិស្សិតស្រាវជ្រាវរបស់វៀតណាមចំនួន ៥៣នាក់ កំពុងសិក្សានៅសាលា; ជនជាតិវៀតណាម ៣នាក់ ចូលរួមក្នុងការបង្រៀនផ្ទាល់ រួមមាន សាស្រ្តាចារ្យរង ១រូប បណ្ឌិត ២រូប និងជំនួយការសាស្រ្តាចារ្យ។នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលស្វាគមន៍ចំពោះគោលបំណងរបស់សាកលវិទ្យាល័យ Kyushu ក្នុងការបើកទូលាយការបណ្តុះបណ្តាល និងទទួលយកនិស្សិតអន្តរជាតិវៀតណាមមកសិក្សានៅសាលា តាមរយៈកម្មវិធីសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ និងបណ្តុះបណ្តាលវៀតណាម ហើយស្នើឲ្យសាលា ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាម ក្នុងការជំរុញ និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់វៀតណាម។កម្មាភិបាលនិងបុគ្គលិកនៃអគ្គកុងស៊ុល និងសហគមន៍ជនវៀតណាមនៅ Fukuoka អញ្ជើញជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka (រូបថត៖ Thong Nhat/TTXVN)ថ្លែងមតិជាមួយនិស្សិតវៀតណាមកំពុងសិក្សានៅសកលវិទ្យាល័យ Kyushu លោកប្រធានរដ្ឋបានស្នើឲ្យប្អូនៗនិស្សិត បន្តខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ សាមគ្គីគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមក កសាងសហគមន៍ជនវៀត ណាមរឹងមាំនៅជប៉ុន តាមនោះក្លាយទៅជាស្ពានតភ្ជាប់ សម្រាប់ទំនាក់ទំនងវៀតណាម-ជប៉ុន៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Fukuoka ហើយវិលត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់រដ្ឋជប៉ុន។ ពិធីជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka (រូបថត៖ Thong Nhat/TTXVN)មុននោះ បន្តសកម្មភាពនៅខេត្ត Fukuoka ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាសាកលវិទ្យាល័យ Kyushu និងជួបសន្ទនាជាមួយនិស្សិតវៀតណាមនៅឯសាលានេះ។ សាកលវិទ្យាល័យ Kyushu គឺជាសាកលវិទ្យាល័យសាធារណៈកំពូលទាំង ៥ របស់ជប៉ុន។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងនិស្សិតស្រាវជ្រាវរបស់វៀតណាមចំនួន ៥៣នាក់ កំពុងសិក្សានៅសាលា; ជនជាតិវៀតណាម ៣នាក់ ចូលរួមក្នុងការបង្រៀនផ្ទាល់ រួមមាន សាស្រ្តាចារ្យរង ១រូប បណ្ឌិត ២រូប និងជំនួយការសាស្រ្តាចារ្យ។នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានទទួលស្វាគមន៍ចំពោះគោលបំណងរបស់សាកលវិទ្យាល័យ Kyushu ក្នុងការបើកទូលាយការបណ្តុះបណ្តាល និងទទួលយកនិស្សិតអន្តរជាតិវៀតណាមមកសិក្សានៅសាលា តាមរយៈកម្មវិធីសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ និងបណ្តុះបណ្តាលវៀតណាម ហើយស្នើឲ្យសាលា ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងតំបន់នានារបស់វៀតណាម ក្នុងការជំរុញ និងលើកកំពស់គុណភាពធនធានមនុស្សសម្រាប់វៀតណាម។កម្មាភិបាលនិងបុគ្គលិកនៃអគ្គកុងស៊ុល និងសហគមន៍ជនវៀតណាមនៅ Fukuoka អញ្ជើញជូនដំណើរលោកប្រធានរដ្ឋ Vo Van Thuong និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka (រូបថត៖ Thong Nhat/TTXVN)ថ្លែងមតិជាមួយនិស្សិតវៀតណាមកំពុងសិក្សានៅសកលវិទ្យាល័យ Kyushu លោកប្រធានរដ្ឋបានស្នើឲ្យប្អូនៗនិស្សិត បន្តខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ សាមគ្គីគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមក កសាងសហគមន៍ជនវៀត ណាមរឹងមាំនៅជប៉ុន តាមនោះក្លាយទៅជាស្ពានតភ្ជាប់ សម្រាប់ទំនាក់ទំនងវៀតណាម-ជប៉ុន៕
អត្ថបទផ្សេងទៀត កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ08/05/2025ព័ត៌មានតបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។ វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ08/05/2025ព័ត៌មានវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់08/05/2025ព័ត៌មានបិទមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥៖ ចេញសេចក្តីថ្លែងការណ៍ទីក្រុងហូជីមិញ08/05/2025ព័ត៌មានកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣08/05/2025ព័ត៌មានកសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន08/05/2025ព័ត៌មានអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម08/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត