• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
នាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម ធ្វើជាប្រធានសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ - រូបថត៖ VGP/Nhat Bac

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្ត និងបង្ហើយផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហមនៅពេលនេះ មានគុណសម្បត្តិជាច្រើនដើម្បីបញ្ជាក់អំពីចក្ខុវិស័យ ទស្សនៈ និងគោលដៅដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍តំបន់ និងផែនការថ្នាក់ជាតិក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូពិភាក្សា និងរួមវិភាគទានលើខ្លឹមសារនៃផែនការ និងពង្រីកជាអតិបរមានូវសក្តានុពលនៃភាពខុសប្លែកគ្នា ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង ហើយទន្ទឹមនឹងការដោះស្រាយការលំបាក កំហិត និងជំនះបញ្ហាប្រឈមនានាសម្រាប់តំបន់ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

សូមគូសបញ្ជាក់ថា ផែនការសម្រាប់តំបន់ដីសណ្ដទន្លេក្រហមត្រូវបានបង្កើតឡើងក្នុងបរិបទដែលការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៣០ (ខែវិច្ឆិកា ឆ្នាំ២០២២) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ដីសណ្ដទន្លេក្រហមរហូតដល់ឆ្នាំ២០៣០ ដោយមានចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥។ អាស្រ័យហេតុនេះ តំបន់ដីសណ្តទន្លេក្រហមគឺជាតំបន់ដែលមានលក្ខណៈទំនើប អារិយ្យធម៌- និងការអភិវឌ្ឍន៍ផ្នែកអេកូឡូស៊ី គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់ក្នុងតំបន់ និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top