នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង Can Tho បានជួបសំណេះ សំណាលជាមួយអ្នកបោះឆ្នោតដែលជាសមាជិកសមាគមធុរកិច្ច សមាគមសហគ្រិន វ័យក្មេង សមាគមសហគ្រិនស្ត្រី និងសហគ្រិនគំរូនៅទីក្រុង Can Tho។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបអនុស្សាវរីយ៍ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា សេដ្ឋកិច្ច ពិភពលោកកំពុងប្រឈមមុខនឹងការលំបាកជាច្រើន និងហានិភ័យកំពុងកើនឡើង ដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មសកល បន្ទាប់ពីគោលនយោបាយពន្ធគយបដិការរបស់សហរដ្ឋអាមេរិក... ដូច្នេះហើយ វា ទាមទារឲ្យមានស្មារតីសាមគ្គីភាព ភាពអត់ធ្មត់ ភាពខ្ជាប់ខ្ជួន ការឆ្លើយតបនឹង ការលំបាកប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងប្រសិទ្ធភាព។
"ប្រសិនបើយើងដើរយ៉ាងត្រឹមត្រូវតាមនិន្នាការ តាមសក្ដានុពលខុសប្លែក តាម ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់យើងនោះ កម្លាំងរបស់យើងនឹង កើនឡើងទ្វេដង ឬ៣ដង។ យើងត្រូវសម្របខ្លួនទៅនឹងផលប៉ះពាល់ពីខាងក្រៅ។ យើងត្រូវតែមានឫទ្ធានុភាព ដើម្បីរក្សាអំណត់ធ្មត់ ជ្រើសរើសដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពនិងស្របតាម ស្ថានភាពជាក់ស្តែង"។
លោកនាយករដ្ឋមន្ត្រីក៏មានប្រសាសន៍ផងដែរថា រដ្ឋាភិបាលនឹងមិនផ្លាស់ប្តូរ គោលដៅកំណើន ៨% ឡើងទៅ ដោយផ្សារភ្ជាប់នឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាជននោះឡើយ។ សម្រាប់ទីក្រុង Can Tho លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho ផ្តោតលើការអនុវត្តការ រៀបចំ បង្រួមក្បាលម៉ាស៊ីនដឹកនាំ ការរៀបចំព្រំប្រទល់រដ្ឋបាល ដើម្បីធានាបាននូវ វឌ្ឍនភាព មិនប៉ះពាល់ដល់គោលដៅកំណើន និងមិនអាក់ខានដល់សកម្មភាពនានា។ ទន្ទឹមនឹងនេះ ជំរុញបន្ថែមទៀតនូវរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម