• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់សិស្សានុសិស្សនៃ មជ្ឈមណ្ឌលគាំទ្រ អភិវឌ្ឍន៍ អប់រំការធ្វើសមាហរណកម្មសហគមន៍ នៃសាលាជាន់ខ្ពស់ គរុកោសល្យមជ្ឈិម និងវិទ្យាល័យឯកជន Hermann Gmeiner ហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅវិទ្យាល័យឯកជន Herman Gmeiner។ (រូបថត៖ Duong Giang/VNA)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានយកចិត្តទុកដាក់ពិសេសដល់ការការពារ និងថែទាំកុមារ បង្កើតគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់កុមារអភិវឌ្ឍន៍លើគ្រប់ជ្រុង ជ្រោយ មានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងភាពស្អាតស្អំ ដោយ ចាត់ទុកនេះជាបញ្ហាដោយមានលក្ខណៈបន្ទាន់ផង និងលក្ខណៈយុទ្ធសាស្ត្រ យូរ អង្វែងផង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ការងារអំពីកុមារនិយាយរួម និងការអប់រំកុមារពិការនិយាយដោយឡែក ទាមទារឱ្យ មានការប្តេជ្ញាចិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងៗ នៃប្រព័ន្ធ នយោបាយនិងសង្គមទាំងមូល ក្នុងនោះវិស័យអប់រំដើរតួនាទីគន្លឹះ។ លោកនាយករដ្ឋ មន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការ គោលនយោបាយស្តីពីការអប់រំ ការការពារ និងការថែទាំកុមារនិយាយរួម និងការអប់រំ កុមារពិការនិយាយដោយឡែក; មិនរើសអើង ហើយគោរពសិទ្ធិសមភាពរបស់កុមារ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជំរុញខ្លាំងនូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលនយោបាយស្តីពីជនពិការ ក្នុងនោះមាន កុមារពិការ និងសិស្សពិការផងដែរ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវ ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ទាក់ទាញធនធានសង្គមឱ្យមកបណ្តាក់ទុនលើ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពិសេសក្នុងការបង្រៀន និងការរៀនសូត្រ ដូចជា អក្សរស្ទាប ឧបករណ៍ជំនួយសិស្សពិការភ្នែក ពិការត្រចៀក ជនអូទីស្សឹម ហើយបន្ត យកចិត្តទុកដាក់អនុវត្តន៍ ឱ្យបានពេញលេញនូវគោលនយោបាយអំពីសិស្សានុសិស្ស ដែលមានកាលៈទេសៈពិសេស។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់អាហារូប ករណ៍ចំនួន ២១០ ចំណែកជូនដល់សិស្សានុសិស្ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top