នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។ (រូបថត៖ VNA)
នាល្ងាចថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិកក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែកញ្ញា ឆ្នាំ ២០២៣មក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីរំពឹងថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគថ្មី និងពង្រីកការវិនិយោគនៅវៀតណាម។ ដោយវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសក្នុងការវិនិយោគលើគម្រោងនានាក្នុងខេត្ត Hung Yen នោះ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ស្ថាប័នវៀតណាមនឹងពិចារណាយ៉ាងទូលំទូលាយដើម្បីជំរុញគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ធានាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។
រីឯខ្លួនវិញ អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាមបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់បណ្ដាក្រសួង ស្ថាប័ន និងខេត្ត Hung Yen ដោយនិយាយថា សម្ព័ន្ធក្រុមហ៊ុនកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីពន្លឿនគម្រោង តំបន់ចម្រុះទីក្រុង អេកូទេសចរណ៍ កីឡា និងទីលានវាយកូនហ្គោលជាន់ខ្ពស់ជាមួយនឹងការវិនិយោគសរុបដែលរំពឹងទុកប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក៕