• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំឲ្យបានល្អនូវមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់អាណត្តិ ២០២៥ - ២០៣០

មហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៥-២០៣០ មិនត្រឹមតែជា វគ្គប្រជុំជីវភាពនយោបាយទ្រង់ទ្រាយធំ និងទូលំទូលាយនៅក្នុងបក្សទាំងមូល និង ប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទសម្រាប់រៀបចំប្រកបដោយជោគ ជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្សទៀតផង។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។
(រូបថត៖ VNA)

 

ព្រឹត្តិការណ៍ទាំងនេះគឺជាកត្តាមួយក្នុងចំណោមកត្តាគន្លឹះ ក្នុងការបង្កើតមូលដ្ឋានគ្រឹះ នយោបាយដ៏រឹងមាំ ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី។ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងអត្ថបទក្រោមចំណងជើងថា “រៀបចំឲ្យបានល្អនូវមហាសន្និបាតបក្ខភាគគ្រប់ជាន់ ថ្នាក់ អាណត្តិ ២០២៥-២០៣០” ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែកុម្ភៈ។
ដើម្បីរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៥-២០៣០ លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុលបង្ហាញយ៉ាង ច្បាស់ថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតលើបញ្ហាសំខាន់ៗចំនួនបី។ ទីមួយ ឯកភាពការយល់ដឹងថា សមិទ្ធិផលដែលប្រទេសជាតិសម្រេចបានក្រោយរយៈ ពេល ៩៥ ឆ្នាំក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសក្រោយរយៈ ពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនោះ គឺពិតជាមហិមារ គួរឲ្យគោរព និងគួរឲ្យ មោទនៈ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែជួបប្រទះនឹងការលំបាក និង បញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានការខិតខំប្រឹងប្រែង សាមគ្គីភាព និងការ ប្តេជ្ញាចិត្តខ្ពស់ថែមទៀតដើម្បីជំនះពុះពារ ក្នុងនោះ មហាសន្និបាតបក្ខភាគគ្រប់ជាន់ ថ្នាក់អាណត្តិ ២០២៥-២០៣០ មានទំនួលខុសត្រូវចូលរួម និងជាកម្លាំងស្នូលដើម្បីដោះ ស្រាយការលំបាក និងបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព។ ទីពីរ ទាក់ ទងនឹងការតាក់តែងឯកសារ និងចូលរួមផ្តល់យោបល់លើឯកសារនៃមហាសន្និបាត ថ្នាក់លើ និងឯកសារនៃមហាសន្និបាតលើកទី១៤របស់បក្ស គឺរបាយការណ៍ នយោបាយដាក់ជូនមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ ត្រូវឆ្លុះបញ្ចាំងឱ្យបានពេញ លេញ និងត្រឹមត្រូវអំពីស្ថានភាព និងការអភិវឌ្ឍជាក់ស្ដែងរបស់មូលដ្ឋាន ផ្នែក វិស័យ ស្ថាប័ន និងអង្គភាពនានា; ផ្តោតលើការបូកសរុបគំរូថ្មី ដកចេញបទពិសោធន៍ដ៏មាន តម្លៃសម្រាប់បម្រើការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ម្ចាស់ការស្រាវជ្រាវ ចាប់យក និង ព្យាករណ៍ស្ថានភាពយ៉ាងដិតដល់; កំណត់យ៉ាងច្បាស់នូវសក្តានុពល និងប្រៀបខ្លាំង ក្នុងការអភិវឌ្ឍ... ឆ្ពោះទៅរកគោលដៅចុងក្រោយនោះគឺការលើកស្ទួយជីវភាពខាង សម្ភារៈ ស្មារតីនិងសុភមង្គលរបស់ប្រជាជន។ ទីបី យកចិត្តទុកដាក់ពិសេសចំពោះការ ត្រៀមរៀបចំបុគ្គលិកសម្រាប់មហាសន្និបាត។ ការងារបុគ្គលិកសម្រាប់មហាសន្និបាត ត្រូវតែអនុវត្តន៍តាមដំណើរការដ៏តឹងរឹង មានលក្ខណៈវិទ្យាសាស្រ្ត និងខ្ជាប់ខ្ជួន ក្រោម ការណែនាំរបស់គណៈកម្មាធិការមជ្ឈិម; ត្រូវតែធានានូវការជ្រើសរើសមនុស្សដ៏ល្អ បំផុត និងសក្តិសមបំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top