• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំផែនការមេខេត្ត Quang Ninh៖ ជំរុញកំណើនបៃតង និងការតភ្ជាប់តំបន់

ខេត្ត Quang Ninh ជាខេត្តដំបូងគេក្នុងតំបន់ដីសណ្ដទន្លេក្រហមដែលត្រូវបានអនុម័តលើផែនការមេខេត្ត ដំណាក់កាល២០២១ -២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ មិនត្រឹមតែតម្រង់ទិសអភិវឌ្ឍន៍ក្លាយជាតំបន់អភិវឌ្ឍន៍បៃតងនិងនិរន្តរភាពប៉ុណ្ណោះទេ ផែនការមេក៏បានបង្ហាញយ៉ាងច្បាស់នូវតួនាទីជំរុញរបស់ខេត្ត Quang Ninh ក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងទាំងមូលផងដែរ។
ផ្លូវល្បឿនលឿន Van Don - Mong Cai។( រូបថត៖ VOV)

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ខេត្ត Quang Ninh ត្រូវបានវាយតម្លៃថា មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយមានសន្ទុះកំណើនស្ថិរភាពក្នុងកម្រិតខ្ពស់បំផុតនៅទូទាំងប្រទេស។  GRDP (មធ្យមលើមនុស្សម្នាក់ៗ) មានកំណើន ២ ខ្ទង់ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា (១,៥ ដងខ្ពស់ជាងកម្រិតមធ្យមនៃប្រទេសទាំងមូល) និងរចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរជាវិជ្ជមាន។

ក្នុងផែនការមេខេត្ត Quang Ninh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលបានចេញផ្សាយនាថ្ងៃទី ១២ ខែកុម្ភៈនោះ ទស្សនៈដ៏សំខាន់របស់ Quang Ninh នៅតែជាការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតង បន្តផ្លាស់ប្តូរវិធីសាស្រ្តអភិវឌ្ឍន៍ពី ពណ៌ត្នោតទៅជា ពណ៌បៃតងដោយផ្អែកលើសសរស្តម្ភចំនួនបី៖ ធម្មជាតិ មនុស្ស និងវប្បធម៌។ ផែនការនេះទទួលមរតកការតម្រង់ទិសជាយុទ្ធសាស្ត្រកាលពីមុន ហើយទន្ទឹមនឹងនោះ បានកំណត់គន្លឺះមានលក្ខណៈទម្លុះទម្លាយថ្មីៗជាច្រើន។ លោក Marco Breu នាយកក្រុមហ៊ុនចំកាត់ McKinsey & Company វៀតណាម ដែលជាអង្គភាពប្រឹក្សាមួយក្នុងការកសាងផែនការមេខេត្ត Quang Ninh បានបញ្ជាក់ថា៖ យើងបានធានាថា ផែនការមេទាំងអស់ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០នៅពេលផ្ទេទៅកាន់ផែនការថ្មីនេះ នឹងជាការមរតក ការបន្តយ៉ាងរលូនដោយគ្មានការអាក់ខានឡើយ។ ជាឧទាហរណ៍ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយនឹងសេដ្ឋកិច្ចបៃតង ដោយមានឫសគល់ពីផែនការចាស់ នៅក្នុងផែនការថ្មីបានបន្ថែមចំណុចជាច្រើន ឲ្យបានសមស្របទៅនឹងយុគសម័យ និងនិន្នាការថ្មីនៅលើពិភពលោក

នាបច្ចុប្បន្ន ខេត្ត Quang Ninh មានទិសដៅអភិវឌ្ឍន៍ជាក់លាក់សម្រាប់ឧស្សាហកម្មនិងវិស័យសំខាន់ៗ ក្នុងនោះផ្តល់អាទិភាពលើការអភិវឌ្ឍឧស្សាហកម្មបៃតង បង្កើនការរួមចំណែករបស់ឧស្សាហកម្មកែច្នៃ និងផលិតកម្មដែលមានបច្ចេកវិទ្យាខ្ពស់។ លើសពីនេះទៅទៀត គោលដៅក្លាយជា មជ្ឈមណ្ឌលភ័ស្តុភារកម្ម មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ កសិកម្មអេកូឡូស៊ីស្អាត-បៃតងក៏ជាទិសដៅសំខាន់ផងដែរ។ លោក Surasak Phanraungwong អនុប្រធានក្រុមហ៊ុន B.Grimm (ថៃ) ដែលកំពុងស្វែងរកឱកាសវិនិយោគនៅទីក្រុង Quang Ninh បានវាយតម្លៃ៖ នាពេលខាងមុខ យើងចង់ស្រាវជ្រាវនិងអភិវឌ្ឍថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងអគ្គិសនីពី LNG (ឧស្ម័នធម្មជាតិរាវ) ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត Quang Ninh។ យោងតាមការស្រាវជ្រាវរបស់យើង ខេត្ត Quang Ninh មានប្រភពខ្យល់ល្អ មានសក្តានុពលជាច្រើន និងបានអភិវឌ្ឍន៍ឧស្សាហកម្មយ៉ាងខ្លាំងជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ទាំងការតភ្ជាប់ចរាចរណ៍ និងប្រព័ន្ធដឹកបញ្ជូនថាមពលអគ្គីសនីក្នុងតំបន់

យោងតាមផែនការមេដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដំណោះស្រាយរៀបចំបរិយាកាសសម្រាប់សកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត Quang Ninh មានការពង្រីក មិនត្រឹមតែប្រមូលផ្តុំនៅតំបន់ដែលមានភាពងាយស្រួលនិងឧត្តមភាពនោះទេ។ ខេត្តមានគោលបំណងឆ្ពោះទៅរកការធ្វើអាជីវកម្មនិងប្រើប្រាស់ធនធានកោះសមុទ្រប្រកបដោយនិរន្តរភាព; បង្កើតរបៀងចរាចរណ៍ដោយផ្សារភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ច ច្រករបៀងទីក្រុង ឆ្ពោះទៅរកការកសាងទីក្រុងចំណុះមជ្ឈិម។ ជាពិសេសខេត្ត Quang Ninh បានកំណត់តួនាទីរបស់ខ្លួនក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ការតភ្ជាប់អន្តរតំបន់ និងកិច្ចសហប្រតិបត្តិការរវាងតំបន់ជាមួយតំបន់។ នេះក៏ជាដំណោះស្រាយសំខាន់ដែលលោក Nguyen Xuan Ky ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Ninh បានសង្កត់ធ្ងន់៖ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋាននៃបណ្តាញផ្លូវល្បឿនលឿន Hai Phong - Ha Long - Van Don - Mong Cai ដែលបានកសាងនិងដំណើរការប្រកបដោយប្រសិទ្ធភាពនោះ ចាំបាច់ត្រូវមានវិធានការ និងផែនការជាក់លាក់ដើម្បីតភ្ជាប់ប្រភពធនធាននៅមូលដ្ឋាននានាក្នុងតំបន់ ដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់គម្រោងមានលក្ខណៈតំណភ្ជាប់ និងដោះស្រាយរាល់ការកក់ស្ទះនៃ អ័ក្សចរាចរណ៍" ដែលរារាំងដល់ការតភ្ជាប់ក្នុងតំបន់។ លើសពីនេះទៅទៀត ជំរុញការបង្វែរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងកម្លាំងពលករ កាត់បន្ថយគម្លាតវិសមភាពតំបន់; ទន្ទឹមនឹងនោះ លើកកម្ពស់លទ្ធភាពនៃការតភ្ជាប់និងជំរុញការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចទៅតាមផែនការតំបន់ និងភាគខាងជើង។

ទន្ទឹមនឹងផ្លូវនិងស្ពានថ្នល់តភ្ជាប់ខេត្ត Quang Ninh និងទីក្រុង Hai Phong ជាមួយបណ្តាខេត្ត Hai Duong, Bac Giang, Lang Son ដែលកំពុងត្រូវបានបញ្ចប់ជាបណ្តើរៗនោះ ខេត្ត Quang Ninh ក៏បានស្នើរឲ្យរៀបចំការកសាងទីក្រុងតាមទិសដៅនៃបរិយាកាសអភិវឌ្ឍន៍ទូទៅ; មាន "បែងចែកតួនាទី" រវាងមូលដ្ឋាននានាក្នុងតំបន់ ដើម្បីបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស និងកសាងប្រព័ន្ធអេកូឡូស៊ីស៊ីវិល័យដ៏គួរឲ្យទាក់ទាញ។

ផែនការមេខេត្ត Quang Ninh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានចាត់ទុកថា ជា សន្លឹកតែមធានាដែលរួមចំណែកបោសសម្អាត ចំណុចកក់ស្ទះហើយមិនត្រឹមតែជួយមូលដ្ឋានក្នុងការក្រៀងគរ បែងចែក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដើម្បីមូលដ្ឋាននានាក្នុងតំបន់អាចបំពេញគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍន៍ក្នុងត្រីកោណថាមវន្ត ហាណូយ - ហាយហ្វុង - Quang Ninh តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងតំបន់ដីសណ្ដទន្លេក្រម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top