• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីប្រឆាំងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ណាតូនៅអ៊ុយក្រែន

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី ១៦ ខែមីនា បានព្រមានថា ការដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដាក់ពង្រាយ "កងកម្លាំងរក្សាសន្តិភាព" ទៅកាន់អ៊ុយក្រែននឹងនាំឱ្យមានជម្លោះគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងសម្ព័ន្ធមិត្ត។

ទាក់ទិននឹងបញ្ហាខាងលើ  ឆ្លើយសម្ភាសន៍ជាមួយកាសែត Izvestia   (រុស្ស៊ី) នាថ្ងៃទី ១៦ មីនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានឲ្យដឹងថា ការពិភាក្សាស្តីពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពនៅអ៊ុយក្រែននៅតែលឿនពេក ហើយគួរតែធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការត្រូវបានសម្រេច។ លោកអនុរដ្ឋមន្ត្រី Grushko បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់រដ្ឋាភិបាលរុស្ស៊ីថា ការដាក់ពង្រាយកងកម្លាំងណាតូនៅអ៊ុយក្រែន មិនថាក្រោមឈ្មោះសហភាពអឺរ៉ុប (EU) ណាតូ ឬកងកម្លាំងជាតិបុគ្គលនោះទេ នឹងរុញច្រានពួកគេដោយផ្ទាល់ទៅក្នុងជម្លោះជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។ ដូច្នេះ រុស្ស៊ីបានស្នើដំណោះស្រាយដែលអាចទៅរួចនោះគឺការបញ្ជូនបេសកកម្មសង្កេតការណ៍គ្មានអាវុធ ឬក្រុមឃ្លាំមើលជនស៊ីវិលដើម្បីតាមដានកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពល។

មុននោះ កាសែតអង់គ្លេស The Times បានដកស្រង់ប្រភពព័ត៌មានយោធាអង់គ្លេសថា បណ្តាប្រទេសនៅអឺរ៉ុបគ្រោងនឹងដាក់ពង្រាយទាហានជាង ១ ម៉ឺននាក់នៅក្នុងកងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top