បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។
ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា Esteban Lazo Hernandez បានប្រគល់គ្រឿងឥស្សរិយយសរបស់គុយបាជូនថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរដ្ឋសភា
នាល្ងាចនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន
ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernández។
អញ្ជើញថ្លែងនៅទីនេះ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ បក្ស រដ្ឋ
និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ
មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព
និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យ
ភាគីទាំងពីរជំរុញខ្លាំងការសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិពហុភាគីដូចជា៖
សហភាពអន្តរសភាពិភពលោក (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត;
គាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់
និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា; ភាគីទាំងពីរពង្រីកសក្តានុពល
និងកំណត់វិស័យសហប្រតិបត្តិការសំខាន់ៗ; ជំរុញកិច្ចសហប្រតិបត្តិការ
ធ្វើសាជីវកម្ម និងវិនិយោគស្របតាមតម្រូវការ លក្ខខណ្ឌ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។
លោកប្រធានរដ្ឋសភាវៀតណាមបាន ស្នើឲ្យគុយបាយកចិត្តទុកដាក់ ដោះស្រាយឧបសគ្គ ការលំបាក
ព្រមទាំងជួយសម្រួលដល់អង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅគុយបា។
ភាគីទាំងពីរបានចាត់ទុកថា
រដ្ឋាភានៃប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញខ្លាំងការផ្លាស់ប្ដូរក្រុមសមាជិកសភាមិត្តភាព
និងស្ថាប័នមនានារបស់រដ្ឋសភា; ឯកភាពគ្នារៀបចំសម័យប្រជុំរវាងគណៈកម្មាធិការអន្តរសភានៃប្រទេសទាំងពីរនៅឆ្នាំក្រោយ។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានសង្កត់ធ្ងន់ថា
គុយបាចាត់ទុកការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគជាមួយវៀតណាមមានអត្ថន័យជាយុទ្ធសាស្ត្រ ហើយមានគោលបំណងចង់ទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចវៀតណាមទៅទស្សនា
និងស្វែងយល់អំពីឱកាសវិនិយោគនៅគុយបា។
នាយប់ថ្ងៃដដេល
នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភានៃរដ្ឋអំណាចប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា Esteban
Lazo Hernandez បានប្រគល់គ្រឿងឥស្សរិយយសរបស់គុយបាជូនថ្នាក់ដឹកនាំ
និងអតីតថ្នាក់ដឹកនាំរដ្ឋសភាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម