ក្នុងប៉ុន្មាន់ថ្ងៃដើមខែមិថុនា យើងខ្ញុំរួមដំណើរជាមួយក្រុមយុវវ័យមកទេសចរណ៍កោះកូតូ (Co To) ដែលរៀបចំដោយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ជូង (Chung) ។ បានឲ្យដឹងថា៖ ក្រុមហ៊ុននេះកំពុងអនុវត្តន៍ផលិតផលទេសចរណ៍រួមសំរាប់យុវវ័យដែលចូលចិត្តទេសចរណ៍ ប៉ុន្តែចង់ចំណាយតិច ថែមទាំងធានាបានប្រើប្រាស់សេវាកម្មទេសចរណ៍ល្អ នៅរម្មណីយដ្ឋានចាប់ចិត្តនៃប្រទេសវៀតណាមនិងលើពិភពលោក។
យើងខ្ញុំធ្វើដំណើរពីកំពង់ផែកាយរ៉ុង (Cai Rong) ដល់កោះកូតុ (Co To) ដោយនាវាទេសចរណ៍ដែលមានតំលៃ ២០ ម៉ឺនសំរាប់មនុស្សម្នាក់។ ពីកំពង់ផែ យើងខ្ញុំជិះរថយន្តប្រើភ្លើងទៅដល់កណ្តាលទីរួមស្រុកកូតុ (Co To) និងមើលឃើញភោជនីយដ្ឋាននិងសណ្ឋាគារជាច្រើន ដើម្បីបំរើភ្ញៀវទេសចរណ៍។ យើងខ្ញុំសំរាកនៅកូតូ (Co To) mini resort រួមមាន ១៧ បន្ទប់ដែលកសាងតាមរចនាបទផ្ទះឈើតូចនិងបែរមុខទៅសមុទ្រហ៊ុងវ៉ាន (Hong Van) និងមានតំលៃពី ១ លានដុង ដល់ ២ លានដុងសំរាប់មួយបន្ទប់ក្នុងរយៈពេលមួយយប់។
ភ្ញៀវទេសចរណ៍ឡើងនាវា ដើម្បីត្រៀមខ្លួនចេញដំណើរទៅកាន់កោះកូតូ (Co To) ។ ផ្លូវសមុទ្រទៅកាន់កោះ កូតូ (Co To)ដ៏មនោរម្យ ពីព្រោះយើងបានគយគន់បណ្តាភ្នំធំ ភ្នំតូចរបស់បេតិកភណ្ឌពិភពលោកឈូងសមុទ្រហាឡុង (Ha Long)។ ផ្ទះឈើតូចៗបានលាបពណ៌ខុសគ្នានិងទាក់ទាញភ្ញៀវទេសចរណ៍ នៅពេលមកឆ្នេរសមុទ្រហ៊ុងវ៉ាន (Hong Van)។ វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺជាការរួមផ្សំដ៏អស្ចារ្យរវាងថ្មនិងទឹក និងក្លាយទៅជាទីកន្លែងចាប់ចិត្ត បំផុតនៅចំពេលថ្ងៃត្រង់សំរាប់ភ្ញៀវទេសចរណ៍កោះកូតូ ដូច្នេះយើងមិនភ្លេចមិនមកទស្សនាទេ។ ទិដ្ឋភាពភូមិនេសាទនិងតំបន់ភ័ស្តុភារសំរាប់មុខរបរនេសាទលើកោះកូតូ (Co To) ។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងយល់សកម្មភាពនេសាទ កែច្នៃគ្រឿងសមុទ្ររបស់អ្នកនេសាទដែលរស់លើកោះកូតូ (Co To) ។ |
ដោយជំនួយដ៏ស្មោះត្រង់របស់ម្ចាស់កូតូ (Co To) mini resort ក្រុមយើងខ្ញុំបានជួលម៉ូតូមួយគ្រឿងដែលមានតំលៃ ២៥ ម៉ឺនក្នុងមួយថ្ងៃ ដើម្បីងាយស្រួលធ្វើដំណើរស្វែងយល់បណ្តា រម្មណីយដ្ឋានដ៏ចាប់ចិត្តលើកោះស្រស់ស្អាតនេះ។
ជិះម៉ូតូលើផ្លូវជ្រាលស្ថិតក្បែរតំបន់ព្រៃ យើងខ្ញុំបានមកដល់បង្គោលភ្លើងហ្វារកូតូ (Co To) មានកម្ពស់ ១០០ ម៉ែត្រ បើសិនប្រៀបនឹងកំរិតទឹកសមុទ្រ និងបានចាក់ទុកដូចជា “ដំបូល”របស់កោះនេះ។ យើងខ្ញុំឡើង ៧២ កាំនៃកាំជណ្តើរដែលកសាងតាមរូបសំបកខ្យង។ប៉ុន្តែជាចុងក្រោយ យើងខ្ញុំបានឡើងដល់កំពូលបង្គោលភ្លើងហ្វារ និងគយគន់ទិដ្ឋភាពស្រស់ស្អាតរវាងសមុទ្រនិងមេឃនៅទីនេះ ដែលបានបង្កើតចំណាប់អារម្មណ៍មិនអាចភ្លេចបានចំពោះយើងខ្ញុំ។
ធ្លាប់ឮអំពីកោះកូតូ (Co To) មានវាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺការរួមផ្សំដ៏ពិសេសនិងអស្ចារ្យរវាងថ្មនិងទឹក នៅចំពេលថ្ងៃត្រង់ ដែលពេលវេលាមកទស្សនាដ៏ស្អាតបំផុតចំពោះភ្ញៀវទេសចរណ៍មិនអាចមិនមកទស្សនាទេ។ នៅពេលមកដល់ទីកន្លែងនេះ យើងខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលមើលឃើញភ្នំខ្ពស់ស្កឹមស្កៃដែលឆ្ពោះទៅកាន់សមុទ្រដែលប្រៀបនឹងក្រចកសត្វនាគ។
តាមប្រជាជនរស់លើកោះនេះនិយាយឲ្យដឹងថា វាលថ្ម ម៉ោងរ៉ុង (Mong Rong) មានឈ្មោះផ្សេងគឺកូវមី (Cau Mi) មានទំហំ ៤០ ហិចតា ប្រវែង ២ គីឡូម៉ែត្រ តាមទិសឦសាន-ទិសនិរតី។ វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺប្រព័ន្ធថ្មSedimentary ដែលរេចរីលដោយទឹកសមុទ្រ។ ឆ្លងកាត់រាប់រយឆ្នាំអភិវឌ្ឍន៍ភូគព្ភសាស្ត្រ ផ្ទាំងថ្មដែលមានរូបរាងពិសេសទាំងនោះ ត្រួតឡើងគ្នានិងពណ៌ថ្មនៅតែស្រស់ស្អាត។ វាលថ្ម ម៉ោងរ៉ុង (Mong Rong) គឺជាទីកន្លែងស្អាតបំផុត ដើម្បីយើងគយគន់ព្រះអាទិត្យរះនៅកោះកូតូ (Co To)។
ឆ្លងកាត់ផ្លូវ romatic ដែលមានឈ្មោះ “ផ្លូវស្នេហា” ស្ថិតក្នុងទីរួមស្រុក យើងខ្ញុំមកឆ្នេរសមុទ្រវ៉ានចាវ (Van Chay) ដែលចាត់ទុកដូចជាសមុទ្រស្អាតបំផុត នៅកោះកូតូ (Co To) ។ ក្នុងខែមិថុនាគឺខែចាប់ផ្តើមរដូវទេសចរណ៍ ដូច្នេះវាលសមុទ្រវ៉ានចាវ (Van Chay) តែងតែជាច្រើនកុះករ។ នៅពេលអស្តង្គតរៀប បរិយាកាសនៅទីនេះពិតជាអ៊ូអរ ពីព្រោះភ្ញៀវងូតទឹកសមុទ្រនិងលោតរលកសមុទ្រ។
ភ្ញៀវមកទស្សនាបង្គោលភ្លើងហ្វារខ្ពស់បំផុត នៅ កោះកូតូ (Co To) ។
បង្គោលភ្លើងហ្វារកូតូ (Co To) គឺមួយក្នុងចំណោម ៣០ “កែវភ្នែកនៃសមុទ្រនៅរាត្រី”
កំពុងបំភ្លឺលើតំបន់សមុទ្ររបស់ប្រទេសវៀតណាម។ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានកសាង ពីចុងសតវត្សរ៍ ១៩ ។ នាសព្វថ្ងៃនេះ បង្គោលភ្លើងហ្វារកូតូ (Co To) ត្រូវបានប្រើប្រាស់ថាមពល ពីព្រះអាទិត្យ ដូច្នេះបង្គោលភ្លើងហ្វារនេះអាចបំភ្លឺក្នុងរយៈពេលយូរជាង។ ទិដ្ឋភាពនៃកោះកូតូ (Co To) មើលពីកំពូលបង្គោលភ្លើងហ្វារកូតូ (Co To)។ ពីបង្គោលភ្លើងហ្វារកូតូ (Co To) មើលសម្លឹងឆ្ងាយបន្តិច យើងបានមើលឃើញកោះកូតូ (Co To) តូចនិងកោះថាញឡឹន (Thanh Lan) កោះទាំងពីរនេះមានវាលខ្សាច់ដ៏មនោរម្យ។ ភ្ញៀវងូតទឹកសមុទ្រក្នុងទឹកសមុទ្រថ្លាឈ្វេងនិងត្រជាក់ នៅសមុត្រវ៉ានចាវ (Van Chay)។ ភ្ញៀវទេសចរណ៍ងូតទឹកសមុទ្រថ្លាឈ្វេង តោងថ្មនិងទទួលរលកសមុទ្របោកបក់ដល់ត្រើយ។ បើសិនឆ្នេរសមុទ្រហ៊ុងវ៉ាន(Hong Van) និងវាលថ្មម៉ោងរ៉ុង (Mong Rong) គឺជាទីកន្លែងគយគន់ ព្រះអាទិត្យរះស្អាតបំផុត រីឯឆ្នេរសមុទ្រវ៉ានចាវ ( Van Chay ) វិញ ទីកន្លែងចុងក្រោយនៃ កោះកូតូ (Co To) ពិតជា romantic និងសុខសាន។ នារាត្រី សម្លេងច្រៀង ការជួបជុំនិងពិភាក្សារបស់បណ្តាក្រុមភ្ញៀវទេសចរណ៍ បានរៀបចំក្បែរ អណ្តាតភ្លើងឆេះ នៅឆ្នេរសមុទ្រ។ នាទីសំរាករបស់ភ្ញៀវក្នុងផ្ទះឈើស្អាតនៃតបន់ ក្បែរឆ្នេរសមុទ្រហ៊ុងវ៉ាន់ (Hong Van)។ មកទស្សនាកោះកូតូ (Co To) ភ្ញៀវនឹងជិតស្និទ្ធជាមួយធម្មជាតិ ស្របខ្លូនក្នុងទេសភាពមនោរម្យនៅទីនេះ។ |
នាពេលយប់ យើងខ្ញុំពិសាពិធីជប់លៀងគ្រឿងសមុទ្រស្រស់ រួមមានមឹក បង្គា ត្រី ឬខ្យងម្រាមដៃឮសម្លេងរលកសមុទ្របោកបក់ដល់ត្រើយ ក្រោមពន្លឺមកពីចង្កៀងឲ្យដឹងព្យុះដែលរៀបចំយ៉ាងសមស្រប។ ដំណើរទេសចរណ៍កោះកូតូ (Co To) របស់យើងខ្ញុំបានបញ្ចប់ដោយបណ្តាបទចម្រៀងសប្បាយរីករាយ ការជួយជុំនិងចែករំលែកបទពិសោធន៍ទេសចរណ៍ជាមួយបណ្តាសមាជិកវ័យក្មេងក្នុងក្រុមក្បែរអណ្តាតភ្លើងឆេះនៅឆ្នេរសមុទ្រ./.
បើសិនជាអ្នកចង់ទេសចរណ៍កោះកូតូ (Co To) និងចំណាយពី ៩៩៩ ពាន់សំរាប់មនុស្សម្នាក់ ភ្ញៀវអាចទាក់ទងនឹងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ជូង (Chung)។ |
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត