• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ; ទន្ទឹមនឹងនោះ តែងតែបើកចំហ និងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់និងការចែករំលែក សហគមន៍ធុរកិច្ចអាមេរិក។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ក្នុងនោះមានសហគ្រាសឈានមុខគេរបស់អាមេរិក និងពិភពលោកដូចជា៖ ក្រុមហ៊ុន Netflix Inc ក្រុមហ៊ុន Boeing Apple, Coca-Cola, Pfizer, Abbott, Visa, Citibank, Meta, Ford, Fedex Express...ជាដើម។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ; ទន្ទឹមនឹងនោះ តែងតែបើកចំហ និងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់និងការចែករំលែក សហគមន៍ធុរកិច្ចអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអាមេរិកពង្រីកការវិនិយោគនៅវៀតណាម; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មរបស់សហគ្រាសអាមេរិក។ ទន្ទឹមនឹងនោះ បានស្នើថា ភាគីទាំងពីរបន្តពិភាក្សាគ្នា ដើម្បីលុបបំបាត់ឧបសគ្គចំពោះផលិតកម្ម និងអាជីវកម្ម ព្រមទាំងកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ USABC បន្តពង្រីកអាជីវកម្មវិនិយោគនៅវៀតណាម ដោយផ្តោត លើវិស័យដែលវៀតណាមមានតម្រូវការ និងអាជីវកម្ម USABC មានប្រៀបខ្លាំង អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម។

តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងធុរកិច្ចអាមេរិកបានសម្តែងការជឿជាក់លើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ; ប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅវៀតណាម ជាពិសេសលើវិស័យ៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្មរថយន្ត ឧស្សាហកម្មកម្សាន្ត ថែទាំសុខភាព ភស្តុភារជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top