• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមអនុម័តលើច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា

បន្តសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដោយមានសមាជិករដ្ឋសភាចំនួន ៤៦៣/៤៨៥ ចូលរួមបោះឆ្នោតគាំទ្រ ស្មើនឹងអត្រា ៩៦,៨៦%។ ច្បាប់ស្តីពីការរៀបចំរដ្ឋា ភិបាល (ធ្វើវិសោធនកម្ម) នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។
រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដោយមានអត្រាសម្លេងឆ្នោតគាំទ្រខ្ពស់។ (រូបថត៖ quochoi.vn)

មុននោះ ក្នុងសម័យប្រជុំពិភាក្សានៅសាលប្រជុំ និងជាក្រុម ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ សមាជិករដ្ឋសភាបានឯកភាពលើខ្លឹមសារជាច្រើនក្នុង សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំរបស់រដ្ឋាភិបាល (ធ្វើវិសោធនកម្ម) ដែលរដ្ឋាភិបាល ដាក់ជូនរដ្ឋសភា។ លោក Pham Van Hoa សមាជិករដ្ឋសភាខេត្ត Dong Thap បានអះអាងថា៖

ការធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាលឲ្យស្របតាមច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីការរៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម) ដែលត្រូវបានអនុវត្តន៍ក្នុងការបង្រួមរចនាសម្ព័ន្ធស្ថានប័នរដ្ឋសភា រដ្ឋាភិបាលដល់អាជ្ញាធរមូលដ្ឋាន។ តាមគំនិតខ្ញុំ ការធ្វើវិសោធនកម្មច្បាប់នៅពេលនេះ គឺពិតជាចាំបាច់បន្ទាន់ណាស់ ដើម្បីធានាថា ចាប់ពីថ្ងៃទី១ ខែមីនា តទៅ ប្រតិបត្តិការ របស់ស្ថាប័នអនុវត្តន៍ច្បាប់អាចដំណើរការដោយរលូន នៅពេលដែលយើងបាននិង កំពុងអនុវត្តន៍ការបង្រួមរចនាសម្ព័ន្ធស្ថាប័នរដ្ឋពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន

ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) កំណត់យ៉ាងច្បាស់នូវភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវរវាងរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រធាន ស្ថាប័នស្មើថ្នាក់ក្រសួង ក៏ដូចជាមុខងារ និងវិសាលភាពនៃការគ្រប់គ្រងរវាងបណ្ដា ក្រសួង និងស្ថាប័នស្មើថ្នាក់ក្រសួង។ ធ្វើវិមជ្ឈការដោយសមហេតុផលរវាងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ធានានូវសិទ្ធិគ្រប់គ្រងរួមរបស់រដ្ឋាភិបាល និងលើកកម្ពស់ភាព ម្ចាស់ការ ភាពច្នៃប្រឌិត និងការទទួលខុសត្រូវដោយខ្លួនឯងរបស់អាជ្ញាធរមូលដ្ឋាន។ រដ្ឋាភិបាលអនុវត្តន៍អភិបាលកិច្ចជាតិប្រកបដោយលក្ខណៈទំនើប ប្រសិទ្ធភាព; កសាង ប្រព័ន្ធរដ្ឋបាលប្រកបដោយឯកភាព រលូន ប្រជាធិបតេយ្យ នីតិរដ្ឋ វិជ្ជាជីវៈ ទំនើប វិទ្យាសាស្ត្រ ស្អាតស្អំ បើកចំហ តម្លាភាព វិន័យ បង្កើតបរិយាកាសអំណោយផល សម្រាប់ប្រជាជន និងអង្គភាពអាជីវកម្ម; បម្រើប្រជាជន ស្ថិតក្រោមការត្រួតពិនិត្យ និងឃ្លាំមើលរបស់ប្រជាជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top