• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិចារណាធ្វើវិសោធនកម្មបទប្បញ្ញត្តិស្ដីពីការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់តំណែងដែលរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនបោះឆ្នោតឬអនុម័ត

ទាក់ទងនឹងមូលដ្ឋានសម្រាប់វាយតម្លៃកម្រិតទំនុកចិត្ត សេចក្តីព្រាងសេចក្តី សម្រេចចិត្ត បានកំណត់យ៉ាងលម្អិតនូវខ្លឹមសារអំពីលក្ខណៈវិនិច្ឆ័យដ៏សមស្រប ហើយបំពេញបន្ថែមនូវខ្លឹមសារអំពីទំនួលខុសត្រូវរបស់មនុស្សដែលបានទទួលការបោះឆ្នោតទំនុកចិត្ត។
សមាជិករដ្ឋសភាចូលរួមសម័យប្រជុំលើកទី៥។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមាជិករដ្ឋសភាដែលចូលរួមសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នីតិកាលទី១៥ បានស្តាប់របាយការណ៍សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ស្តីពីការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់មុខតំណែងដែលរដ្ឋសភា ក្រុមប្រឹក្សា ប្រជាជនបោះឆ្នោតឬអនុម័ត (ធ្វើវិសោធនកម្ម)។ ប្រធានគណៈកម្មាធិការទទួលបន្ទុក ការងារសមាជិករដ្ឋសភាលោកស្រី Nguyen Thi Thanh បានឲ្យដឹងថា៖ ការកសាងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ គឺសំដៅធ្វើស្ថាប័នភាវូបនីយ កម្មនូវគោលជំហរ គោលមាគ៌ារបស់ការិយាល័យនយោបាយ ស្តីពីការងារកម្មាភិបាល និងការបោះឆ្នោតទំនុកចិត្តចំពោះតំណែងដឹកនាំ គ្រប់គ្រងនៅក្នុងប្រព័ន្ធនយោបាយ។ ធានាសមាកាលកម្មនៃប្រព័ន្ធច្បាប់ ក្នុងបរិបទដែលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋសភាបានធ្វើ វិសោធនកម្ម និងបំពេញបន្ថែមនូវច្បាប់មួយចំនួនដែលមានខ្លឹមសារពាក់ព័ន្ធនឹងការ បោះឆ្នោតទំនុកចិត្តក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន

ទាក់ទងនឹងមូលដ្ឋានសម្រាប់វាយតម្លៃកម្រិតទំនុកចិត្ត សេចក្តីព្រាងសេចក្តី សម្រេចចិត្ត បានកំណត់យ៉ាងលម្អិតនូវខ្លឹមសារអំពីលក្ខណៈវិនិច្ឆ័យដ៏សមស្រប ហើយបំពេញបន្ថែមនូវខ្លឹមសារអំពីទំនួលខុសត្រូវរបស់មនុស្សដែលបានទទួលការបោះឆ្នោតទំនុកចិត្ត។ លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងបរិហារក្នុងវិស័យ និងវិសាលភាពដែលគេទទួលខុសត្រូវ; ការគោរព ការផ្ទៀងស្តាប់ និងការស្រាវជ្រាវ ដើម្បីដោះស្រាយមតិយោបល់របស់អ្នកបោះឆ្នោត និងប្រជាជន; លទ្ធផលនៃការអនុវត្តការសន្យា (ប្រសិនបើមាន)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top