• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាធ្វើការឃ្លាំមើលកំពូលលើការប្រើប្រាស់ធនធានសម្រាប់ការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

ការកៀរគរ ការគ្រប់គ្រង និងការប្រើប្រាស់ធនធានសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩; ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីសុខភាពមូលដ្ឋាន និងថ្នាំបង្ការ ជាខ្លឹមសារត្រូវបានរដ្ឋសភាពិភាក្សាពេញថ្ងៃទី២៩ ឧសភា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។ នេះជាប្រធានបទនៃការឃ្លាំមើលរបស់រដ្ឋសភាដែលត្រូវបានអ្នកបោះឆ្នោត និងសមាជិក សភាផ្តោតការយកចិត្តទុកដាក់។

របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មាធិការសង្គមនៃរដ្ឋសភាបង្ហាញថា ក្នុងអំឡុងឆ្នាំ ២០២០ - ២០២២ វៀតណាមបានកៀងគរថវិកាប្រមាណ ២៣០ ពាន់ពាន់លានដុង (ស្មើនឹង ៩,៨ ពាន់លានដុល្លារអាមេរិក) ដើម្បីបម្រើដោយផ្ទាល់ នូវការងារបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត និងអនុវត្តគោលនយោបាយសន្តិសុខសង្គម។ វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ២៦០លានដូស។ មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ ជាពិសេសបុគ្គលិកពេទ្យ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ បានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន សហគមន៍ធុរកិច្ច រដ្ឋាភិបាលនៃបណ្តាប្រទេស និងអង្គការអន្តរជាតិបានចូលរួមដោយផ្ទាល់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ហើយបានចូលរួមចំណែកកម្លាំង ថវិកា សប្បុរសធម៌ និងវិភាគទានជាច្រើន តាមទម្រង់ផ្សេងៗ និងការគាំទ្រដែលមិនអាចគណនាជាប្រាក់បាន។

តាមរយៈការឃ្លាំមើលបង្ហាញថា  ការងារគ្រប់គ្រង ការប្រើប្រាស់ ការទូទាត់ និងការដោះស្រាយធនធានសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត បានជួយឧបត្ថម្ភជាមូលដ្ឋានដល់ប្រជាជន និយោជិត និយោជក និងគ្រួសារអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ ធនធានទាំងនេះក៏ត្រូវបានប្រើដើម្បីទិញវ៉ាក់សាំង ឧបត្ថម្ភការស្រាវជ្រាវ និងការធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩ ក៏ដូចជាទិញឧបករណ៍ធ្វើតេស្ត។ល។ ជាមួយនឹងការខិតខំប្រឹងប្រែងខាងលើ វៀតណាមត្រូវបានគ្រប់គ្រងល្អ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្លែងមតិក្នុងសម័យប្រជុំ សមាជិកសភា Nguyen Lan Hieu គណៈប្រតិភូរដ្ឋសភាខេត្ត Binh Dinh បានចាត់ទុកថា៖ វៀតណាមគួរតែពិចារណាលើការប្រកាសបញ្ចប់ការឆ្លងរាលដាលជំងឺ កូវីដ-១៩៖ ដំបូងបង្អស់គឺអត្រាជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីកូវីដ ១៩ ស្ទើរតែបាត់ទៅហើយ។ ទីពីរ វៀតណាមមានអត្រាគ្របដណ្តប់វ៉ាក់សាំងយ៉ាងទូលំទូលាយ។ វ៉ាក់សាំងចំនួន ២៦៦ លានដូសត្រូវបានចាក់សម្រាប់មនុស្សដែលមានអាយុលើសពី ១២ ឆ្នាំ។ ទី៣ ស្ថានភាពជំងឺកូវីដ១៩ នៅលើពិភពលោកមានស្ថិរភាព។ កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា កូវីដ ១៩ លែងជាគ្រាអាសន្នសកលទៀតហើយ។ ទាំងនេះគឺជាលក្ខខណ្ឌមូលដ្ឋានចំនួនបី ដែលចាំបាច់សម្រាប់វៀតណាមដើម្បីផ្លាស់ទីជំងឺកូវីដ ១៩ ពីជំងឺឆ្លងក្រុម A ទៅកាន់ក្រុម B។ ពោលគឺពីក្រុមគ្រោះថ្នាក់ពិសេសដែលមានការឆ្លងខ្ពស់ ការរីករាលដាលធំទូលាយ និងអត្រាមរណភាពខ្ពស់ ទៅជាក្រុមគ្រោះថ្នាក់ជំងឺឆ្លងដែលអាចចម្លងបានលឿន អាចបណ្តាលឲ្យស្លាប់វិញ

នៅក្នុងសម័យប្រជុំពិភាក្សា សមាជិកសភាជាច្រើនរូបបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការឯកភាពរបស់ប្រជាជន បុគ្គល និងសមូហភាព ដែលបានរួមចំណែកក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩; បញ្ជាក់ថា កាយវិការនេះគឺជាសារពោរពេញដោយអត្ថន័យ អំពីស្មារតីនៃមហាសាមគ្គីជនជាតិទាំងមូល និងស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋចំពោះប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top