• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាត្រៀមខ្លួនជាស្រេចសម្រាប់សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល

វិស័យសួរដេញដោលគឺផ្អែកលើសំណើរបស់គណៈប្រតិភូសមាជិករដ្ឋសភាចំនួន ៦០ លទ្ធផលនៃការសំយោគមតិរបស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី៥ រួមបញ្ចូលគ្នានូវការធ្វើស្ថិតិនៃចម្លើយដេញដោលរបស់រដ្ឋមន្ត្រី ប្រធានផ្នែក និងខ្លឹមសារនៃក្រុមបញ្ហាដែលបានសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភានីតិកកាលទី ១៥ ។

ចាប់ពីថ្ងៃស្អែក (៦ មិថុនា) ដល់ព្រឹកថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៥ រដ្ឋសភា នីតិកាលទី១៥ រដ្ឋសភានឹងធ្វើការសួរដេញដោលសមាជិករដ្ឋាភិបាលលើក្រុមបញ្ហាចំនួន ៤ លើវិស័យ៖ ការងារ យុទ្ធជនពិការ និងសង្គមមិត្ត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជនជាតិ គមនាគមន៍ ដឹកជញ្ជូន។ បិទសម័យសួរដេញដោល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai នឹងបំភ្លឺអំពីបញ្ហាពាក់ព័ន្ធ និងឆ្លើយសំណួរផ្ទាល់ពីសមាជិកសភា។

អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានឲ្យដឹងថា វិស័យសួរដេញដោលគឺផ្អែកលើសំណើរបស់គណៈប្រតិភូសមាជិករដ្ឋសភាចំនួន ៦០ លទ្ធផលនៃការសំយោគមតិរបស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី៥ រួមបញ្ចូលគ្នានូវការធ្វើស្ថិតិនៃចម្លើយដេញដោលរបស់រដ្ឋមន្ត្រី ប្រធានផ្នែក និងខ្លឹមសារនៃក្រុមបញ្ហាដែលបានសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភានីតិកកាលទី ១៥ ។ មុនសម័យសួរដេញដោល រដ្ឋមន្ត្រី និងប្រធានផ្នែកទទួលបន្ទុកឆ្លើយសំណួរ បានធ្វើរបាយការណ៍ទាក់ទងនឹងបញ្ហាសួរដេញដោល ដើម្បីផ្ញើជូនសមាជិករដ្ឋសភានីមួយៗ។

ពាក់ព័ន្ធនឹងបញ្ហាទាំង ៤ ដែលត្រូវបានសួរដេញដោលក្នុងវិស័យការងារ យុទ្ធជនពិការ និងសង្គមកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជនជាតិ គមនាគមន៍ សមាជិកសភា Nguyen Chu Hoi មកពីទីក្រុង Hai Phong បានវាយតម្លៃថា៖

“ខ្ញុំគិតថា ក្រុមបញ្ហាទាំង ៤ នេះគឺជាបញ្ហាក្ដៅគគុក ស្របតាមការរំពឹងទុករបស់អ្នកបោះឆ្នោតក៏ដូចជាសង្គម។ ដូច្នេះខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីនឹងបើកចំហ និយាយចំនឹងបញ្ហា ហើយត្រូវតែលើកដំណោះស្រាយ ដើម្បីធានាគុណភាពសម្រាប់សម័យសួរដេញដោល”។

សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលនឹងផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ ជូនអ្នកបោះឆ្នោតទូទាំងប្រទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top