• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son សង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត លើការផ្លាស់ប្តូរបៃតងនៅសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ ២០២៣

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមខាងអាកាសធាតុ បាន កំពុង និងបន្តជាបញ្ហាប្រឈមដ៏ធំបំផុតនៃសហសម័យ ដែលគំរាមកំហែងដល់ សន្តិសុខស្បៀងអាហារ ធនធានទឹក ប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ ប្រជាជនជុំវិញពិភពលោក។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញ​ចូលរួមក្នុងសម័យពិភាក្សាស្តីពី "ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវៈចម្រុះ។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌសកម្មភាពនៃសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសម្រាប់សហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ឆ្នាំ២០២៣ ដែលកំពុងប្រព្រឹត្តទៅនៅ ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបន្តចូលរួម និងជាវាគ្មិនស្នូលនៅក្នុងកិច្ចពិភាក្សាស្តីពី "ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវៈចម្រុះ"។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមខាងអាកាសធាតុ បាន កំពុង និងបន្តជាបញ្ហាប្រឈមដ៏ធំបំផុតនៃសហសម័យ ដែលគំរាមកំហែងដល់ សន្តិសុខស្បៀងអាហារ ធនធានទឹក ប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ ប្រជាជនជុំវិញពិភពលោក។ ចែករំលែកពីទស្សនៈរបស់វៀតណាម លោករដ្ឋមន្ត្រី Bui Thanh Son បានចាត់ទុកថា ប្រសិនបើប្រទេសកំពុងអភិវឌ្ឍន៍មួយ ខឿនសេដ្ឋកិច្ចមួយ ដែលកំពុងស្ថិតក្នុងអន្តរកាល ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចពី "ត្នោត" ទៅ "បៃតង" ប្រកបដោយជោគជ័យ គឺត្រូវធានាបាននូវលក្ខណៈវិនិច្ឆ័យដូចតទៅ៖ តុល្យភាព សមភាព ភាពស៊ីសង្វាក់គ្នា និងការទម្លុះទម្លាយ។ ជាក់ស្ដែង ដំណើរការផ្លាស់ប្តូរបៃតងនោះ តម្រូវឱ្យមានតុល្យភាពយុទ្ធសាស្រ្តរវាងការផ្លាស់ប្តូរថាមពលស្អាតនិងសន្តិសុខថាម ពល; សមភាពក្នុងលទ្ធភាពទទួលបានបច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតងសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍អន់ខ្សោយ; សមភាពក្នុងការធានាលំហ និង ឱកាសអភិវឌ្ឍន៍រវាងក្រុមប្រទេស និងក្រុមសហគមន៍ក្នុងសង្គម។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ច បៃតង វិលជុំ បំភាយឧស្ម័នទាប ជានិច្ចកាលជាគោលជំហរអភិវឌ្ឍន៍ដ៏ឥតងាករេរបស់ វៀតណាម។ វៀតណាមបានរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រីបានអះអាងថា ផែនការសកម្មភាពដើម្បី អាកាសធាតុអាចទទួលបានជោគជ័យ លុះត្រាតែមានការគាំទ្រពីមិត្តភក្តិអន្តរជាតិ ជាពិសេស OECD តាមរយៈការផ្ដល់ជំនួយជាទុនអនុគ្រោះ ការផ្ទេរបច្ចេកវិទ្យា ការ កសាងស្ថាប័ន គោលនយោបាយ ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top