• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD

តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍសេដ្ឋកិច្ច (OECD) លោក Mathias Cormann និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ចូលរួម​ក្នុង​សន្និសីទ។ រូបថត៖ VNA

ថ្លែងសុន្ទរកថាក្នុងសន្និសីទក្រោមប្រធានបទ “ធានាអនាគតប្រកបដោយភាព ធន់៖ តម្លៃរួមនិងដៃគូសកល” កាលពីថ្ងៃទី ៧ មិថុនា លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានលើកសំណើចំនួន ៣។ ទីមួយគឺ OECD និងប្រទេសផ្សេងទៀត ចាំបាច់ត្រូវពង្រឹងការសម្របសម្រួល គោលនយោបាយ កាត់បន្ថយឧបសគ្គគាំពារ ពាណិជ្ជកម្ម និងការវិនិយោគ កសាងប្រព័ន្ធពាណិជ្ជកម្មសកលដោយរលូន ដំណើរ ការដោយឈរលើមូលដ្ឋានច្បាប់ សេរីភាព យុត្តិធម៌ តម្លាភាព និងបរិយាប័ន្ន ជាមួយ នឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព។ ទីពីរ OECD ក្នុងតួនាទីជា អ្នកប្រឹក្សាគោលនយោបាយ កំណត់ស្តង់ដារសកល បន្តបង្កើនការតភ្ជាប់ និងការ សន្ទនាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតគូរពីលក្ខខណ្ឌ និងទស្សនៈ របស់ប្រទេសនៅខាងក្រៅ OECD ក្នុងដំណើរការតាក់តែងគោលនយោបាយ និង ស្តង់ដារសកល។ ទី៣៖ OECD បន្តជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី លើកកំពស់សមត្ថភាពប្រកួតប្រជែង កំណត់ទីតាំងជាតិនៅក្នុងខ្សែសង្វាក់តម្លៃ សកល និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាពនឹងការកែសម្រួលគោលនយោបាយ សកល ក្នុងនោះមានពន្ធអប្បបរមាសកល ពន្ធកាបូនឆ្លងព្រំដែន…;ជួយបង្រួញគម្លាត ឌីជីថល និងបច្ចេកវិទ្យា បណ្ដុះបណ្ដាលជំនាញ ពង្រីកសក្តានុពលរបស់ពលការិនី និងសហគ្រាសធុនតូច និងមធ្យមផងដែរ។

លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាសហប្រធាន កម្មវិធីអាស៊ីអាគ្នេយ៍ វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយទំនួល ខុសត្រូវទៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភព លោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top