• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធជនវៀតណាមចូលរួមក្នុងការហាត់សមបឋមនៅទីលានក្រហម

នាល្ងាចថ្ងៃទី ៣ ឧសភា នៅទីលានក្រហម ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី គណៈ ប្រតិភូកងទ័ពប្រជាជនវៀតណាម បានចូលរួមក្នុងការហាត់សមបឋម ដើម្បីរៀបចំក្បួនដង្ហែរ ព្យុហយាត្រា អបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥)។
គណៈប្រតិភូវៀតណាម (រូបថត៖ VOV - រុស្ស៊ី)

នៅឯពិធីហាត់សមបឋម យុទ្ធជននៃគណៈប្រតិភូកងទ័ពវៀតណាមមានវត្តមានជាមួយគណៈប្រតិភូយោធាចំនួន ១៩ ក្រុម មកពីប្រទេសផ្សេងៗ ដោយ រុស្ស៊ីអញ្ជើញឱ្យចូលរួមក្នុងពិធីព្យុហយាត្រានាថ្ងៃទី ៩ ឧសភា។ តាមលំដាប់ គណៈប្រតិភូវៀតណាមបានដើរដង្ហែក្នុងលំដាប់ទី ៨ ក្នុងប្លុកកម្លាំងអន្តរជាតិ។ តាមពីក្រោយមានគណៈប្រតិភូមកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា។ នៅឯការហាត់សមបឋម ការដាក់តាំងសម្ភារៈ និងសព្វាវុធពីប្រទេសម្ចាស់ផ្ទះ សហព័ន្ធរុស្ស៊ីបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណៈប្រតិភូដែលចូលរួម និងអ្នកដែលមានវត្តមាននៅកន្លែងផ្ទាល់។

ជាពិសេសនៅពិធីហាត់សមបឋមនេះ ប្រជាជនវៀតណាមមួយចំនួនធំដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅរុស្ស៊ីមានវត្តមាននៅទីលានក្រហម ដើម្បីជួបផ្ទាល់ជាមួយយុទ្ធជននៃគណៈប្រតិភូវៀតណាម។ មនុស្សជាច្រើនពាក់អាវក្រហមបំពាក់ផ្កាយពណ៌លឿង ហើយលើកទង់ជាតិក្រហមជាមួយផ្កាយពណ៌លឿង ដោយស្រែកពាក្យថា “វៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top