• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញត្រៀមជាស្រេចសម្រាប់មហាពិធីបុណ្យវិសាខបូជា ២០២៥

ការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥ ដែលនឹងត្រូវប្រារព្ធឡើងជាលើកដំបូងនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី៦-៨ ខែឧសភា ត្រូវបានបង្ហើយរួចជាស្រេច
ពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់បម្រើមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ (រូបថត៖ Ngoc Hang/chinhphu.vn)

យោងតាមព្រះតេជគុណ Thich Duc Thien - អនុប្រធាន និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អនុប្រធាននិងជាអគ្គលេខាធិការ នៃគណៈ កម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ នៃអង្គការសហប្រជាជាតិថា ក្នុងអំឡុងពេលត្រួតពិនិត្យការរៀបចំមហាពិធីបុណ្យនេះ ប្រធានគណៈកម្មាធិការរៀបចំ និងសមាជិកបានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម តាំងពីកម្មវិធី ឯកសារ រហូតដល់មូលដ្ឋានសំភារៈនៅទីតាំងប្រារព្ធមហាពិធីបុណ្យវិសាខបូជា។

ទាក់ទិននឹងចំនួនគណៈប្រតិភូ មកទល់នឹងពេលនេះ មានប្រតិភូអន្តរជាតិចំនួន ១.៣០០នាក់ មកពី ៨៥ ប្រទេស និងតំបន់ដែនដីបានចុះឈ្មោះជាផ្លូវការដើម្បីចូលរួមមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top