• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ស្រុកកោះកូន ដាវ ប្រកបដោយភាពស្រស់ស្អាត បៃតង ស្អាត ទំនើបនិងមានលក្ខណៈអន្តរជាតិ

ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ច ធ្វើការ និងចូលរួមសកម្មភាពអបអរសាទរ ខួបលើកទី ៥០ នៃទិវារំដោះស្រុកកូន ដាវ (Con Dao) (១ ឧសភា ១៩៧៥ - ១ ឧសភា ២០២៥) នារសៀលថ្ងៃទី ៣ ឧសភា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តបារៀរ - វូងតាវ (Ba Ria Vung Tau) គណៈកម្មាធិការបក្សខេត្តបារៀរ - វូងតាវ ស្តីពីការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងធានាសន្តិសុខរបស់ខេត្តបារៀរ - វូងតាវ និងស្រុកកូនដាវ។
នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូចូលរួមកម្មវិធីសិល្បៈពិសេស “Con Dao - ចម្រៀងវីរជននៃឆន្ទៈវៀតណាម”។ រូបថត៖ VNA

នៅក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ខេត្តបារៀរ - វូងតាវ ត្រូវអនុវត្តជាបន្ទាន់នូវសេចក្តីសន្និដ្ឋានរបស់មជ្ឈិមស្តីពីការដាក់ពង្រាយអាជ្ញាធរពីរកម្រិត និងការរួមបញ្ចូលខេត្តក្នុងស្មារតីសកម្ម; បង្កើនការទាក់ទាញវិនិយោគ ជំរុញការអភិវឌ្ឍសេវាកម្ម ក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ផ្តោតលើការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណ និងទេសចរណ៍អេកូឡូស៊ី។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តបារៀរ - វូងតាវ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈនិងឯកជន ដើម្បីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិកូន តាវ។ ទន្ទឹមនឹងនោះ រៀបចំផែនការនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ វេជ្ជសាស្ត្រ អប់រំនិងសង្គមឱ្យស្របគ្នា។ លើកទឹកចិត្តឱ្យអាជីវកម្មវិនិយោគក្នុងគម្រោងរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចជាមួយវិស័យការពារជាតិ; មានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់អគ្គិសនី ទឹកស្អាត ដោះស្រាយប្រព័ន្ធកាកសំណល់ និងការគ្របដណ្តប់បណ្តាញ 5G នៅទូទាំងស្រុកកូន ដាវ។ ជាពិសេសការរៀបចំផែនការឡើងវិញ និងធ្វើឱ្យប្រព័ន្ធឈាបនដ្ឋាននៅកូនដាវបានគ្រប់ដណ្តប់ដោយពណ៌បៃតង; កសាងមជ្ឈមណ្ឌលរដ្ឋបាល សាធារណៈ ដើម្បីបម្រើប្រជាជន និងអាជីវកម្ម; មានការបណ្តុះបណ្តាល និងមានគោលនយោបាយទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top