• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២០២៣៖ បន្តលើកកម្ពស់ស្មារតី សាមគ្គីភាព - សុខដុមបនីយកម្ម

អបអរសាទរមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៣ សកម្មភាពដ៏មានអត្ថន័យជាច្រើនបានប្រព្រឹត្តទៅនៅកន្លែងជាច្រើននៅទូទាំងប្រទេស។
គណៈប្រតិរណសិរ្សមាតុភូមិវៀតណាម បានទៅសួរសុខទុក្ខ និងអបអរសាទរព្រះតេជគុណ Thich Thien Phap អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ។រូបថត៖ L.H/thanhuytphcm.vn

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Thu Ha អនុប្រធាន និងជាអគ្គលេខាធិការ បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះឥស្សរជន ព្រះសង្ឃ ពុទ្ធបរិស័ទ នៅការិយាល័យ II នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងព្រះតេជគុណ Thich Thien Phap អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម នៅទីក្រុងហូជីមិញ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ឆ្នាំ ២០២៣។

លោកស្រី Nguyen Thi Thu Ha បានចូលរួមអបអរសាទរចំពោះព្រះតេជគុណ Thich Thien Phap និងព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទទាំងអស់ទទួលអំណររដូវកាលវិសាខបូជាប្រកបដោយសុខដុមរមនា្យ ភាពរីករាយ និងសុភមង្គល។ ដោយទទួលស្គាល់ការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Nguyen Thi Thu Ha បានសង្កត់ធ្ងន់ថា៖ អ្នកមុខអ្នកការសាសនា រួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទតែងតែរួមដំណើរជាមួយ ប្រទេសជាតិ និងមានការចូលរួមចំណែកយ៉ាងច្រើនកុះករ។ បាវចនារបស់យើងគឺ “Phuoc Hue Song Tu” មានន័យថា ធ្វើបានល្អក្នុងការងារសាសនា ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ជួយព្យាបាលជំងឺ ថែរក្សាសុខភាពប្រជាជន ចូលរួមយ៉ាងសកម្មក្នុងចលនាសប្បុរសធម៌ សន្តិសុខសង្គម

អបអរសាទរមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៣   សកម្មភាពដ៏មានអត្ថន័យជាច្រើនបានប្រព្រឹត្តទៅនៅកន្លែងជាច្រើននៅទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top