• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានកើនឡើងដល់ជិត ៤.៦លានដង

យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានស្ថិតិទូទៅ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកកាន់វៀតណាមត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ៤.៦ លាននាក់ កើនឡើង ១២.៦ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាវាទេសចរណ៍ប្រណីត Mein Schiff ៥ (ម៉ាល់តា) ដឹកភ្ញៀវទេសចរអឺរ៉ុប ២០០០នាក់ ចូលចតនៅកំពង់ផែក អន្តរជាតិ Ha Long។ រូបថត៖ VNA

ក្នុងរយៈពេល ៥ ខែកន្លងមក ប្រាក់ចំណូលបានមកពីសេវា ស្នាក់នៅ និងម្ហូបអាហារ   កើនឡើងជាង ២២%; វិស័យទេសចរណ៍បានកើនឡើងជិត ៩០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាពេលកន្លងមកនេះ វិស័យទេសចរណ៍វៀតណាមត្រូវបានទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានបរទេសជាច្រើនលើកសរសើរ រួមចំណែកបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍វៀតណាមនៅលើផែនទីទេសចរណ៍អន្តរជាតិ។ ជាពិសេស Cat Ba (Hai Phong) ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងបញ្ជីឆ្នេរស្អាតបំផុតទាំង ១០ នៅអាស៊ី ដែលទើបតែត្រូវបានទំព័រធ្វើដំណើររបស់ Microsoft ស្នើឡើង។ ទន្ទឹមនឹងនោះ Ninh Binh ត្រូវបានគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ The Travel (Canada) ស្នើជាកន្លែងវិស្សមកាលលក្ខណៈគ្រួសារដ៏ល្អបំផុតមួយក្នុងចំណោមទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣។ គេហទំព័រទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញ Lonely Planet ដាក់បញ្ចូលផ្លូវរថភ្លើង Thong Nhat របស់វៀតណាម (ផ្លូវរថភ្លើងខាងជើង-ខាងត្បូង) ក្នុងបញ្ជីចំណាត់ថ្នាក់លេខមួយ ជាផ្លូវរថភ្លើងដ៏អស្ចារ្យបំផុតទាំង ៩ របស់ពិភពលោកដែលធ្វើដំណើរចេញពីរដ្ឋធានីហាណូយទៅកាន់ទីក្រុងហូជីមិញ។ គេហទំព័រធ្វើម្ហូប TasteAtlas ក៏បានផ្តល់កិត្តិយសដល់មុខម្ហូបវៀតណាមចំនួនពីរគឺ Cha gio និង Goi cuon (គួង) ក្នុងបញ្ជីអាហារសម្រន់ដ៏ទាក់ទាញបំផុតចំនួន ៥០ នៅលើពិភពលោក...៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top