• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភូមិ ហ័រទៀន (Hoa Tien) - គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញនៅភាគខាងលិចខេត្តង៉េអាន

ភូមិហ័រទៀន (Hoa Tiến) ឃុំចូវទៀន (Châu Tiến) ខេត្តង៉េអាន (Nghệ An) គឺជាគោលដៅទេសចរណ៍​សហគមន៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរ នៅពេលអញ្ជើញមកដល់តំបន់អភិរក្សជីវមណ្ឌលពិភពលោក ភាគខាងលិចខេត្តង៉េអាន។ នៅទីនេះ ជនរួមជាតិជនជាតិថៃ នៅតែរក្សារបៀបរស់នៅបែបប្រពៃណី ដោយផ្សាភ្ជាប់ទៅនឹងការធ្វើស្រែចំការ ការត្បាញក្រណាត់ចរបាប់ និងការដាំដើមមនចិញ្ចឹមដង្កូវនាង។
ផ្ទះសំណាក់ Homestay នៅភូមិទេសចរណ៍សហគមន៍ហ័រទៀន។ (រូបថត៖ VOV5)

ពីមជ្ឈមណ្ឌលខេត្ត ង៉េអាន នៅលើផ្លូវជាតិដែលនាំត្រឡប់ទៅប៉ែកខាងលិច ដោយឆ្លងកាត់ចង្កេះភ្នំបៃតងដ៏ធំល្វឹងល្វើយ ឆ្លងកាត់វាលស្រែ Tả Chum ដ៏ភ្លឺចែងចាំងក្រោមពន្លឺព្រះអាទិត្យ ភ្ញៀវទេសចរ នឹងមកកាន់ភូមិ ហ័រទៀន។ ភូមិហ័រទៀន ត្រូវបានចាត់ទុកថាជា "បេះដូង" នៃ Mường Chiềng Ngam ដែលមានន័យថា "ភូមិដ៏ស្រស់ស្អាត" ជាភាសាថៃ។ នៅទីនេះ ប្រជាជនស្ទើរតែ ១០០% ជាជនជាតិថៃ ដែលនៅតែរក្សាបាននូវរបៀបរស់នៅប្រពៃណី ដោយផ្សាភ្ជាប់ទៅនឹងទន្លេ Hiếu ដំបូលផ្ទះឈើបុរាណ ដែលស្ថិតនៅក្រោមម្លប់ដើមឈើ ជាមួយនឹងសូរសំឡេងកីតម្បាញបន្លឺឡើងពាសពេញភូមិ… អ្នកស្រី Le Hieu ជាភ្ញៀវទេសចរម្នាក់មកពីសង្កាត់ Vinh Hung បានចែករំលែកថា៖

“វប្បធម៌របស់បងប្អូនជនជាតិថៃនៅទីនេះ មានលក្ខណៈពិសេសនិងប្លែកពីគេ។ នៅពេលដែលភ្ញៀវទេសចរមកស្វែងយល់ និងរុករក ពួកគេនឹងមើលឃើញលក្ខណៈពិសេស និងប្លែកពីគេទាំងនោះ នៅក្នុងសកម្មភាពវប្បធម៌នីមួយៗ ក៏ដូចជាទំនៀមទម្លាប់នៅទីនេះ”។

អ្នកភូមិ ហ័រទៀន ដាំផ្កា ដើម្បីបង្កើតកន្លែងថតរូបដ៏ស្រស់ស្អាត សម្រាប់អ្នកទេសចរ។ (រូបថត៖ VOV5)

មកដល់ ហ័រទៀន ប្រការដែលទាក់ទាញភ្ញៀវទេសចរ គឺការស្វែងយល់អំពីការផលិតក្រណាត់ចរបាប់របស់សហគមន៍ជនជាតិភាគតិច។ របរប៉ាក់និងត្បាញនៅទីនេះ ត្រូវបានចាត់ទុកថា ជាប្រភពនៃក្រណាត់ចរបាប់ដ៏ល្បីល្បាញរបស់ជនជាតិថៃ។ ក្រណាត់នេះត្រូវបានផលិតឡើង ១០០% ពីវត្ថុធាតុដើមធម្មជាតិសុទ្ធសាធហើយតាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់ជាងតម្បាញ បានបង្កើតឡើងផលិតផលក្រណាត់ចរបាប់ដ៏វិសេសវិសាល ជាមួយនឹងលំនាំ ក្បូរក្បាច់រចនា និងរូបរាងចម្រុះនិងប្រណិត ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជនជាតិ រួមជាមួយនឹងភាពច្នៃប្រឌិតដ៏ពិសេស។ ដោយបានចូលរួមសាកល្បងការរវៃអំបោះ ត្បាញក្រណាត់ និងជ្រលក់ពណ៌កន្សែង អ្នកស្រី Thanh Thuy ជាភ្ញៀវទេសចរម្នាក់មកពីសង្កាត់ ទ្រឿងវិញ ខេត្តង៉េអាន បានចែករំលែកថា៖

“បទពិសោធន៍នេះគួរឱ្យចាប់អារម្មណ៍ណាស់... ដំបូងឡើយ ខ្ញុំក៏ចង់ស្វែងយល់ពីរបៀបដែលប្រជាជននៅទីនេះបង្កើតផលិតផលរបស់ពួកគេ? ខ្ញុំពិតជាចង់ដឹងចង់ឃើញថា តើបងប្អូនជនជាតិថៃធ្វើក្រណាត់យ៉ាងដូចម្ដ៉េច... ពីនោះ ខ្ញុំចង់ធ្វើផលិតផលដោយខ្លួនឯង ហើយខ្ញុំបានធ្វើកន្សែងមួយដែលមានលំនាំផ្កាពីព្រៃភ្នំភាគខាងលិចខេត្តង៉េអាន”។

បទចម្រៀង និងរបាំដែលត្រូវបានសម្ដែងដោយក្រុមសិល្បៈភូមិហ័រទៀន ទាក់ទាញភ្ញៀវទេសចរ។ (រូបថត៖ VOV5)

នាពេលយប់ ភ្ញៀវទេសចរនៅ ហ័រទៀន នឹងមានឱកាសទទួលទានមុខម្ហូបប្រពៃណីរបស់ប្រជាពលរដ្ឋជនជាតិថៃ។ មុខម្ហូបសាមញ្ញ ប៉ុន្តែមានភាពចម្រុះ និងរសជាតិទាក់ទាញខ្លាំងណាស់... ចាប់ពី ត្រីអាំងពីទន្លេ Hieu ទំពាំងឫស្សីឆា រហូតដល់ផលិតផលដែលដាំដុះនិងចិញ្ចឹមដោយប្រជាជនខ្លួនឯង ដូចជា៖ បាយដំណើប សាច់មាន់ដុត... អ្នកស្រី Nguyen Thi Oanh មកពី យានចូវ ខេត្តង៉េអាន បានចែករំលែកថា៖

“បរិយាកាសគឺអស្ចារ្យណាស់ និងបង្កប់នូវអត្តសញ្ញាណ ប្រពៃណីរបស់ជនជាតិថៃ ដែលត្រូវការថែរក្សា។ ខ្ញុំសង្ឃឹមថា សកម្មភាពទាំងនេះនឹងជួយរក្សាលក្ខណៈវប្បធម៌ដែល កម្រមាននៅកន្លែងផ្សេងៗទៀត។ បទពិសោធន៍ថ្ងៃនេះធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់”។

ហ័រទៀន នៅតែមានផ្ទះឈើផុតពីដីជាង ៣០០ ខ្នង ហើយបច្ចុប្បន្នមានគ្រួសារចំនួន ១០ ដែលចូលរួមធ្វើទេសចរណ៍។ ទាំងអស់នេះ បង្កើតជាបរិយាកាសមួយដែលពោរពេញទៅដោយអត្តសញ្ញាណនៃជនជាតិថៃបុរាណ ទាំងធ្លាប់ស្គាល់និងថ្មីស្រឡាង ដែលទាក់ទាញភ្ញៀវទេសចរពីចម្ងាយ។ ក៏តាមរយៈទេសចរណ៍សហគមន៍ផងដែរ ប្រជាជនជនជាតិថៃ បានថែរក្សាតម្លៃវប្បធម៌ជាពិសេសការស្តារឡើងវិញនូវរបរសិប្បកម្មត្បាញក្រណាត់ចរបាប់ប្រពៃណី។ ផលិតផលក្រណាត់ចរបាប់កាន់តែមានភាពប្រណិត ប្រភេទនិងពណ៌ចម្រុះ ហើយទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរ។ អ្នកស្រី Sam Thi Huong ម្ចាស់ផ្ទះសំណាក់ហូមស្ទេ Minh Huong បាននិយាយថា៖

“គ្រួសារខ្ញុំបានបើកផ្ទះសំណាក់ហូមស្ទេអស់រយៈពេលជិត ៦ ឆ្នាំមកហើយ។ មានភ្ញៀវស្ទើរតែគ្រប់ពេល។ ភ្ញៀវទេសចរមករកយើង បានរៀនការប៉ាក់ និងត្បាញក្រណាត់ រីករាយជាមួយម្ហូបថៃ និងរបាំលោតដំបងឫស្សី។ ម្ហូបណាដែលយើងចម្អិន ភ្ញៀវក៏សរសើរថា ឆ្ងាញ់ណាស់”។

រដូវនីមួយៗនៅក្នុងភូមិ ហ័រទៀន មានលក្ខណៈស្រស់ស្អាតដោយឡែករបស់ខ្លួន។ នៅនិទាឃរដូវ ពិធីបុណ្យ Hang Bua ដ៏សប្បាយអ៊ូអរ ដោយមានកំលោះក្រមុំជនជាតិថៃ ស្លៀកពាក់សម្លៀកបំពាក់ពណ៌ចម្រុះ ច្រៀងរាំពេញមួយយប់។ នៅរដូវក្តៅ នៅលើទន្លេ Hieu ពណ៌ស្រស់ថ្លា ក្មេងៗមុជទឹកយ៉ាងសប្បាយរីករាយ ហើយភ្ញៀវទេសចរចែវទូកគយគន់ទេសភាពថ្ងៃអស្តង្គត់ដ៏អស្ចារ្យ។ នៅពេលរដូវស្លឹកឈើជ្រុះមកដល់ វាលស្រែ Ta Chum ត្រូវបានគ្របដណ្តប់ដោយពណ៌លឿងភ្លឺ ហើយនៅរដូវរងា ពពកគ្របដណ្ដប់អ្វីៗទាំងអស់ ដែលធ្វើឱ្យ ហ័រទៀន ក្លាយជាផ្ទាងគំនូរនៅកណ្តាលព្រៃភ្នំ។ អ្វីគ្រប់បែបយ៉ាងហាក់ដូចជាកំពុងអញ្ជើញភ្ញៀវទេសចរមកពីគ្រប់ទិសទីមកដល់ ហ័រទៀន ដើម្បីស្វែងយល់ ទទួលបទពិសោធន៍អំពីទឹកដី មនុស្ស និងម្ហូបអាហារនៅនេះ៕

 

 

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ក្បួនដង្ហែអាវផាយហាណូយ៖ បេតិកភណ្ឌរួមដំណើរជាមួយពេលវេលា

ក្បួនដង្ហែអាវផាយហាណូយ៖ បេតិកភណ្ឌរួមដំណើរជាមួយពេលវេលា

នៅកណ្ដាលបរិយាកាសបុរាណនៃបឹងហ្វាង​គីម (Hoan Kiem) មនុស្សជាង ១.០០០ នាក់ បានស្លៀកពាក់អាវផាយបែបប្រពៃណី និងសម័យទំនើប បង្កើតបានជាក្បួនដង្ហែត្រចះត្រចង់ រំលឹកដល់ដំណើរនៃបេតិកភណ្ឌវៀតណាម រួមដំណើរជាមួយប្រជាជាតិ អស់រយៈពេលជាច្រើនសតវត្សរ៍​មកហើយ។

Top