• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពិសេស “ឡានកាហ្វេ”នៅរដ្ឋធានីហាណូយ

បណ្តាហាងកាហ្វេពិសេសដូចជា "ឡានក្រុងកាហ្វេ" ឬ "រថយន្តកាហ្វេ" កំពុងទាក់ទាញចំ​ណាប់​​អារម្មណ៍របស់ប្រជាជនដែលរស់នៅរដ្ឋធានីជាច្រើននាក់ ពិសេសគឺនិស្សិតរៀននៅ​មហា​វិទ្យាល័យពីព្រោះទីស្ថានប្លែកៗនិងថ្មីនេះ។

មានទំហំ ២៥ ម៉ែត្រការ៉េ ហាងកាហ្វេនេះអាចទទួលភ្ញៀវចំនួន ៣០ នាក់ ជាក់ស្តែងហាងកាហ្វេនេះគឺជាឡានក្រុងចាស់មួយ ដែលគេដោះម៉ាស៊ីនចេញហើយត្រូវបានដាក់ទីតាំងអចល័តក្នុងទីកន្លែងចំណតឡាននៅក្បែរផ្សារទំនើប Coopmart (ខណ្ឌហាដុង)។ កន្លែងបើកបរត្រូវប្រើប្រាស់ដូចជាបានីយដ្ឋានតូចមួយ ដើម្បីធ្វើមុខភេសជ្ជៈ និងលាងសំអាតពែង កែវ។ ទីស្ថានខាងក្នុង​ហាងត្រូវតុបតែងដោយវត្ថុសាមញ្ញដូចជា៖ តុ កៅអីដែលធ្វើពីឈើ លើតុនិមួយៗ គេដាក់សំបក​ដប​ស្រាបរទេសមួយដបសំរាប់ធ្វើជាថូផ្កា រូបសំណាកតូចធ្វើពីភាជន៍មួយចំនួន និងសៀវភៅមួយ​ចំនួនទៀត...

ក្រៅពីបណ្តាទីស្ថានបានកសាងឡើងក្នុងគោលបំណងធ្វើជាហាងកាហ្វេ បណ្តាផ្នែកផ្សេងៗ នៃ​ឡាន​ក្រុងនេះស្ទើរតែរក្សាជាដដែល។ នៅពេលអតិថិជនឡើងឡាន ឡានអង្រួនយ៉ាងស្រាល ធ្វើឲ្យអតិថិជនអង្គុយក្នុងហាងមានអារម្មណ៍ដូចជាគេកំពុងធ្វើដំណើរតាមឡានក្រុងពិតៗ។

ក្រៅពីនោះ Bus Café មាន ២ សាខាដាក់ទីតាំងក្នុងមជ្ឈមណ្ឌលតាំងពិព័ណ៌កសិកម្មវៀតណាម (វិថីហ្វាងក្វឹកវៀត)។ ទីស្ថានក្នុងហាងកាហ្វេនោះគឺជាឡានទីក្រុងមាន ៤៥ កៅអី ប៉ុន្តែត្រូវគូរប្លង់ទីកន្លែងអង្គុយបន្ថែមលើដំបូល ក្លាយទៅជាហាងកាហ្វេឡានក្រុងពីរជាន់ពិសេសនិងល្អស្អាត។

ហាងកាហ្វេឡានក្រុងគឺជាទម្រង់រូបភាពធ្វើពាណិជ្ជកម្មល្អនិងចាប់ចិត្ត ដែលបានអភិវឌ្ឍន៍នៅប្រទេសអង់គ្លេស ប្រទេសជប៉ុននិងប្រទេសមួយចំនួនផ្សេងៗ ទៀតក្នុងតំបន់អ៊ឺរ៉ុប។ គុណសម្បត្តិធំបំផុតរបស់របៀបធ្វើពាណិជ្ជកម្មនេះគឺការសន្សំសំចៃលុយ បត់បែនក្នុងការធ្វើដំណើរមកដល់ទីកន្លែងផ្សេង។ អតិថិជនរបស់ប្រភេទហាងកាហ្វេនេះគឺសិស្ស និស្សិត និងយុវវ័យ ហើយ​ក្រៅពីនេះគឺភ្ញៀវបរទេស។ បើសិនជាមានការអនុញ្ញាតិធ្វើដំណើរ ហាងកាហ្វេពិសេសនេះ​នឹងឆ្ពោះទៅកាន់ការទទួលភ្ញៀវបរទេសក្នុងតំបន់បឹងហ្វានគៀមនិងតំបន់វិថីបុរាណហា​ណូយ​។ នៅទីនោះ ភ្ញៀវអាចគយគន់វិថីហាណូយផង ពិសាកាហ្វេក្នុងទីស្ថានដ៏កក់ក្តៅផង៕

 
 
អនុវត្ត៖ក្លឹបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)
 


Top