• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ "យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត" នៅខេត្ត Quang Nam

ការតាំងពិព័រណ៌ក៏ឧទ្ទេសនាមអំពីរូបភាព ផែនទី និងឯកសារមួយចំនួនស្តីពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa; រូបភាពអំពីសកម្មភាព របស់ប្រជានេសាទនៅសមុទ្រ សកម្មភាពឆ្ពោះទៅកោះសមុទ្ររបស់យុវជន Quang Nam។
ទិដ្ឋភាពនៃការតាំងពិព័រណ៍។ (រូបថត៖ qdnd.vn)
ដើម្បីជួយជ្រោមជ្រែងសប្តាហ៍សមុទ្រនិងកោះវៀតណាម (ចាប់ពីថ្ងៃទី ១-៨ មិថុនា) និងទិវាមហាសាគរពិភពលោក (ថ្ងៃទី ៨ មិថុនា) នាថ្ងៃទី ៥ មិថុនា នៅខេត្ត Quang Nam ការតាំងពិព័រណ៍ឯកសារ រូបភាព និងការឃោសនាអំពីកោះសមុទ្របាន បើក ដោយប្រធានបទ “យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត”។ ការតាំងពិព័រណ៌ បានបង្ហាញឯកសារ និងរូបភាពចំនួន ១៥២ លើប្រធានបទចំនួន ៣៖ ប្រវត្តិសាស្ត្រនៃ ការបង្កើតអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងផែនទីស្រុក កោះ Hoang Sa ជាភាសាអង់គ្លេសនិងវៀតណាម; សកម្មភាពតស៊ូការពារអធិបតេយ្យ ភាពកោះសមុទ្ររបស់វៀតណាមក្នុងសម័យកាលបច្ចុប្បន្ន; យុវវ័យ Quang Nam និង Da Nang ជាមួយកោះសមុទ្រស្រុកកំណើត”។
ការតាំងពិព័រណ៌ក៏ឧទ្ទេសនាមអំពីរូបភាព ផែនទី និងឯកសារមួយចំនួនស្តីពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa; រូបភាពអំពីសកម្មភាព របស់ប្រជានេសាទនៅសមុទ្រ សកម្មភាពឆ្ពោះទៅកោះសមុទ្ររបស់យុវជន Quang Nam។ តាមនោះ លើកកម្ពស់ការយល់ដឹងសម្រាប់សិស្សានុសិស្ស និស្សិត យុវជន កម្មាភិបាល និងប្រជាជននៅមូលដ្ឋានអំពីអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម ក៏ដូចជាទស្សនៈ បាវចនា និងដំណោះស្រាយក្នុងការតស៊ូការពារអធិបតេយ្យភាពកោះ សមុទ្ររបស់បក្ស និងរដ្ឋវៀតណាមនាពេលបច្ចុប្បន្នផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top